ឡាន McLaren ទិញដំបូងតម្លៃ ២លានដុល្លារ ឥឡូវដាក់លក់វិញជិត ៥លានដុល្លារ

រថយន្ត​ McLaren Speedtail ដែល​ចេញ​កាល​ពី​ប្រមាណ​ពីរ​ឆ្នាំ​មុន​ មាន​ផលិត​ត្រឹម​តែ ១០៦​គ្រឿង​ក្នុង​លោក គឺ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ​ ២,២​លាន​ដុល្លារ។

ពេល​នេះ​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​ McLaren Speedtail ដាក់​លក់​លើ​វិបសាយ​លក់​រថយន្ត​មួយ​ទឹក​ Mobile ដែល​មាន​កំណត់​តម្លៃ​រហូត​ដល់​ប្រមាណ ៤,៩​លាន​ដុល្លារ ដែល​មាន​ន័យ​ថា​ម្ចាស់​រថយន្ត​អាច​បាន​ប្រាក់​ចំណេញ​​ប្រមាណ ២,៧​លាន​ដុល្លារ ពេល​ដែល​លក់​ចេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​អះអាង​របស់​វិបសាយ Mobile បាន​ឲ្យ​ដឹង​ថា​រថយន្ត​ដែល​ដាក់​លក់​នេះ​ ​គ្រាន់​តែ​ជារថយន្ត​ដែល​ធ្លាប់​មាន​ម្ចាស់​រួច​ ហើយ​ម្ចាស់​រថយន្ត​មិន​ធ្លាប់​ប្រើ​ប្រាស់​វា​នោះ​ទេ។ យ៉ាងណាក្ដី​រូបភាព​ផ្នែក​ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង​រថយន្ត​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ លុះត្រាតែ​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ធ្វើ​ការ​ស្នើ​សុំ​ទៅ​កាន់​អ្នក​លក់។

McLaren Speedtail គឺ​មាន​បំពាក់​ម៉ាស៊ីន ៤,០លីត្រ Twin-Turbo V8 ដែល​​​បញ្ចេញ​កម្លាំង​បាន​ ១០៣៥​សេះ និង​អាច​ស្ទុះ​ពី ០-៣០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​ ១២,៨វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ៤០៣​ គ.ម/ម៉៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម