ឡាន Mitsubishi Outlander PHEV ឆ្នាំ២០២២ ប្រភេទស៊ីសាំងតិចបំផុត បង្ហាញខ្លួនហើយ!

ក្រុមហ៊ុន Mitsubishi បានប្រកាសចេញរថយន្ត Outlander PHEV សេរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយរថយន្តនេះនឹងដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលជួយសន្សំសំចៃសាំងបានច្រើន។

រថយន្ត Mitsubishi Outlander PHEV ឆ្នាំ២០២២ មានបំពាក់អាគុយទំហំ ២០គីឡូវ៉ាត់ ដែលផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៨៧គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ រថយន្តនេះក៏អាចជិះបានកាន់តែឆ្ងាយជាងមុនទៀតផង ដោយសារតែការបំពាក់ធុងសាំងធំជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV នេះក៏មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២៦សេះ។ វាផ្តល់ជម្រើសបើកបរចំនួន ៧ មុខ ដូចជា Normal, Tarmac, Gravel, Snow, Mud, Eco និង Power ព្រមទាំងមានមុខងារ One-pedal Drive ដោយសារតែមានប្រព័ន្ធ Regenerative Braking System។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏មានបំពាក់ប្រព័ន្ធប៉ុងពីរ Super-All Wheel Control (S-AWC) ដែលទទួលបានការអាប់ដេតកាន់តែប្រសើរលើសពីស៊េរីមុនៗ គួបផ្សំជាមួយប្រព័ន្ធ Active Yaw Control (AYC) torque vectoring system ទៀតផង។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ Outlander PHEV ឆ្នាំ២០២២ មានបំពាក់បច្ចេកវិទ្យា MI-PILOT driver assistance technology ក៏ដូចជាមុខងារ Adaptive Cruise Control (ACC) និង Lane Keep Assist (LKA) ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi នឹងប្រកាសពីតម្លៃ Outlander PHEV ឆ្នាំ២០២២ និងម៉ូដែលរបស់វានៅពេលជិតចេញលក់ លើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម