ឡាន MPV លំដាប់ខ្ពស់របស់ Volkswagen តម្លៃ ៨មុឺនដុល្លារជាង ត្រៀមចេញលក់នៅក្នុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Viloran ប្រភេទ MPV លំដាប់ខ្ពស់ដែលអាចប្រើបែប Business និងដំណើរកកម្សាន្តក៏បាន គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ដែលមានតម្លៃលក់ ៨១ ២៩៧ ដុល្លារឡើងទៅ​។

រថយន្តប្រភេទ MPV នេះផលិតឡើងនៅលើគ្រោងឆ្អឹង MQB platform ដូចគ្នាទៅនឹងរថយន្ត Audi Q3 មានប្រវែងតួខ្លួនសរុប ៥ ៣៤៦ ម.ម ទទឹង ១ ៩៧៦ ម.ម កំពស់ ១ ៧៨១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨០ ម.ម ដែលមានទំហំធំជាង Kia Carnival ក្នុងប្រវែងសរុប និងប្រវែងគន្លាតកង់មុខ-ក្រោយ ព្រមទាំងត្រូវបានបំពាក់ដោយទ្វាររូតចំហៀងសងខាង ថាសកង់ស្ព័រទំហំ ២០ អ៊ីញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ កៅអីទាំង ៣ ជួរស្រោបដោយស្បែកទាំងអស់ ដោយកៅអីនៅជួរទី ២ ជាប្រភេទកៅអីដាច់ដោយឡែកបែប Business-style ជាមួយមុខងារម៉ាស្សាចំនួន ៣ របៀបព្រមទាំងកន្លែងសាកថ្ម កន្លែងផ្ទុកឯកសារសំខាន់ៗជាដើម ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Volkswagen Viloran ប្រភេទ MPV ទាក់ទងទៅនឹងផ្នែកម៉ាស៊ីននៅមិនទាន់បង្ហាញនៅឡើយទេ ត្រូវរងចាំដល់រថយន្តនេះចេញលក់ជាផ្លូវការ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម