[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរូបភាពមួយចំនួនរបស់រថយន្ត Zeekr MIX ប្រភេទ MPV អគ្គិសនីសុទ្ធ ៥កៅអី ដែលត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះក្នុងទីផ្សារប្រទេសចិន។
Zeekr MIX នឹងផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform មានប្រវែងតួខ្លួនសរុប ៤ ៦៦៨ ម.ម ទទឹង ១ ៩៩៥ ម.ម កំពស់ ១ ៧៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០៨ ម,ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៣១០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមាន Top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដោយបំពាក់ប៉ាណាមុខមួយបិតជិតអមដោយចង្កៀងមុខទំហំ ៩០ អ៊ីញ ដែលបំពាក់ដោយអំពូល LED ១ ៧១១ គ្រាប់ មានកម្រិតពន្លឺ ១០ ០០០ nit ព្រមទាំងប្រើប្រាស់ទ្វារដៃ semi-hidden door handles ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ១៩ ដល់ ២០ អ៊ីញ និងប្រព័ន្ធរ៉ាដា ផងដែរ។ ចំពោះនៅផ្នែកខាងក្នុងវិញ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។