ទិញឡាន BMW ថ្មី តែកុម្ម៉ង់ទឹកថ្នាំឡាន Audi លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

មុនពេល BMW បង្ហាញរថយន្ត M3 ជំនាន់ថ្មីនៅចុងឆ្នាំនេះ BMW M340i គឺជារថយន្តកម្លាំងខ្លាំងបំផុតមួយរបស់ត្រកូល 3-Series (G20)។

BMW M340i ស៊េរីឆ្នាំ២០២០ ថ្មីនេះ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ TwinPower Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ប្រើប្រព័ន្ធប៉ុងពីរ xDrive AWD មានតម្លៃចាប់ពី ៥៦ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ថ្មីៗនេះ YouTuber ម្នាក់មានឈ្មោះថា Joe Achilles បានទិញរថយន្តនេះ ប៉ុន្តែបែរជ្រើសរើសពណ៌តួខ្លួនរថយន្តខាងក្រៅ ហៅថា Nardo Grey ដែលជាពណ៌ប្រផេះ ហើយគេដឹងថាជាពណ៌របស់រថយន្ត Audi។

BMW បានឲ្យដឹងថា ការជ្រើសរើសពណ៌ផ្សេងក្រៅពីពណ៌ស្តង់ដារបែបនេះ គឺតម្រូវឲ្យរង់ចាំរយៈពេល ៦ ទៅ ៨សប្តាហ៍បន្ថែមទៀត។ ទោះជាយ៉ាងណា ការរង់ចាំរបស់ Joe ពិតជាមិនខកបំណងឡើយ នៅពេលបានឃើញរថយន្ត BMW M340i ពណ៌ Nardo Grey របស់ខ្លួន៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម