ឡាន Sedan តម្លៃថោកបំផុត ឆ្នាំ២០២១ របស់ Nissan ចេញលក់ជាផ្លូវការ

ក្រុមហ៊ុន Nissan បានប្រកាសតម្លៃលក់នៃរថយន្ត Versa ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយក្នុងនោះវាបានឡើងថ្លៃបន្តិច។

រថយន្ត Sedan ខ្នាតតូច Nissan Versa ឆ្នាំ២០២១ ឥឡូវនេះមានតម្លៃចាប់ពី ១៤ ៩៣០ដុល្លារ សម្រាប់ម៉ូដែល Versa S ថ្លៃជាងស៊េរីមុន ២០០ដុល្លារ។ ចំណែកឯ Versa SV និង SR វិញ គឺឡើងថ្លៃ ១០០ដុល្លារដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ូដែល Versa ទាំងអស់នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២២សេះ ហើយមានទាំងជម្រើសប្រអប់លេខដៃ ៥វគ្គ និងអូតូ Xtronic CVT។ ចំពោះកម្រិតស៊ីសាំងវិញគឺ ៧,៣លីត្រ/ក្នុងក្រុង , ៥,៩លីត្រ/ក្រៅក្រុង និង ៦,៧លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

លក្ខណៈពិសេសមួយចំនួននៅលើរថយន្ត Nissan Versa ឆ្នាំ២០២១ នេះមានដូចជា Nissan Safety Shield 360, អេក្រង់ Touchscreen ទំហំ ៧អ៊ីញ, មុខងារម៉ាស៊ីនត្រជាក់អូតូ, យ៉ាន់ Alloy ទំហំ ១៧អ៊ីញ និង ចង្កៀងមុខ LED ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម