ឡាន Supercar របស់ BYD មួយនេះ អាចលោត និងជិះតែកង់ ៣ បាន (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តស្ព័រ YangWang U9 នៅឯពិព័រណ៌រថយន្ត Shanghai Auto Show ដែលចំនុចលេចធ្លោនៃរថយន្តអគ្គិសនីនេះគឺប្រព័ន្ធ suspension ដ៏ច្នៃប្រឌិតដែលឲ្យឈ្មោះថា Disus-X suspension ដែលធ្វើឲ្យរថយន្តនេះអាចលោតបាន ជាមួយតម្លៃលកចាប់ពី ១៤៥ ៣៤០ ដុល្លារនៅទីផ្សារប្រទេសចិន ។

ប្រព័ន្ធ Disus-X suspension រួមបញ្ចូលនៅប្រព័ន្ធ intelligent damping body control system (Disus-C), ប្រព័ន្ធ intelligent hydraulic body control system (Disus-P) និងប្រព័ន្ធ intelligent gas body control system (Disus-A) ហើយប្រព័ន្ធនេះ ថែមទាំងអាចធ្វើឲ្យរថយន្តបើកបរបាន ទោះបីជាកង់មួយបាត់ក៏ដោយ។  វីដេអូដែលដោយក្រុមហ៊ុនរថយន្តបង្ហាញថា YangWang U9 នៅតែរក្សាលំនឹង ទោះបីជាមានកង់ខាងមុខតែមួយក៏ដោយ ហើយហ្រ្វាំងឌីសនៅក្នុងទីតាំងនេះមិនត្រូវកោសទទៅនឹងផ្ទៃផ្លូវឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ក្រុមហ៊ុន BYD បាននិយាយថាប្រព័ន្ធ Disus-X suspension ក៏បានផ្តល់ឲ្យរថយន្ត YangWang U9 បង្កើនល្បឿន និងការចាប់ហ្វ្រាំងបានប្រសើរជាងមុនផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តស្ព័រ BYD YangWang U9 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលអាចផលិតកម្លាំងបានដល់ទៅ ១១០០ សេស និងកម្លាំងរមួល ៤២០ ញ៉ុតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ត្រឹមពេលតែ ២ វិនាទីប៉ុណ្ណោះ ។ ជាមួយគ្នានេះ BYD នៅមិនទាន់បង្ហាញទំហំអាគុយនៅឡើយទេ តែបានបញ្ជាក់ថា អាចបើកបរបានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម