ឡាន SUV របស់ Rezvani មួយនេះតួខ្លួនបាញ់អត់ធ្លុះ ឯតម្លៃ ២០មុឺនដុល្លារជាង មានតែ ១០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Rezvani បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Rezvani Arsenal ប្រភេទ SUV ដែលផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ២២៥ ០០០ ដុល្លារ នៅសហរដ្ឋអាមេរិក ។

Rezvani Arsenal ផលិតឡើងផ្អែកនៅលើ រថយន្ត Cadillac Escalade ដំណើរការដោយជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ អាចផលិតកម្លាំងបាន ៤២០ សេះ ជាស្តង់ដារ,
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbo ទំហំ ៦ស៊ីឡាំង
  • ម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ supercharged អាចផលិតកម្លាំងបាន ៧០០ សេះ

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅផ្តល់នៅភាពអំណាច និងហាប់ណែន ដោយ​ផ្នែក​ខាង​មុខ​ដែល​បំផុស​គំនិត​ដោយ Ram 1500 TRX ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២២អ៉ីញ ស្រោដោយសំបកកង់ទំហំ ៣៥ អ៉ីញ ក៏ដូចជាទ្វារក្រោយរចនាបែប Unique ។ លើសពីនេះ ក៏មានជម្រើសកញ្ចប់ Military Edition Package បន្ថែមជាមួយកញ្ចក់ការពារគ្រាប់កាំភ្លើង និងតួខ្លួនពាសដែកមានកម្រិតការពារជាមួយនឹងកាំភ្លើង AR15 និង AK47 ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១៤,២ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,៩ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក AKG ១៩ចំនុច និងដំបូលកញ្ចក់ Panoramic roof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម