ឡាន SUV រុស្ស៊ី កំពុងលក់ដាច់ខ្លាំងនៅជប៉ុន ខណៈតម្លៃមួយគុណនឹង២

រថយន្ត Lada Niva ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ឥឡូវនេះកំពុងតែលក់ដាច់ខ្លាំងនៅក្នុងប្រទេសជប៉ុន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជប៉ុន បាននាំចូលរថយន្ត Lada Niva Travel ទៅក្នុងប្រទេសរបស់ខ្លួន ជាមួយនឹងតម្លៃ ៣១ ២៨០ដុល្លារ។ ជាមួយនឹងតម្លៃខាងលើ អតិថិជនជប៉ុននឹងទទួលបានម៉ូដែលខ្ពស់បំផុត Lada Niva Travel Luxe Offroad ប៉ុន្តែវាមានតម្លៃថ្លៃជាងទីផ្សាររុស្ស៊ី ដល់ទៅ ១៣០% ឯណោះ ព្រោះថានៅរុស្ស៊ីគេដាក់លក់វាក្នុងតម្លៃ ១៧ ៧៩០ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅក្នុងប្រទេសរុស្ស៊ី រថយន្ត Lada Niva Travel មានតម្លៃចាប់ពី ១១ ២៧០ដុល្លារ សម្រាប់ប្រភេទ Base Model។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះ Option លើរថយន្ត Lada Niva Travel ដែលអតិថិជនជប៉ុនទទួលបានមានដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់, ប្រព័ន្ធកម្សាន្ត, កាមេរ៉ាមើលក្រោយ, កម្តៅកៅអី, កម្តៅកញ្ចក់មុខ, យ៉ាន់ Alloy ១៦អ៊ីញ និង ហឺយខ្យល់មួយផងដែរ។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ វាមានបំពាក់ពោងសុវត្ថិភាពតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ រួមជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម