នៅទីបំផុត Ford បានបើកឲ្យធ្វើការបញ្ជាទិញនូវរថយន្តអគ្គិសនី Mustang Mach-E GT និង GT Performance Edition ដែលជាប្រភេទលឿនបំផុតនៃត្រកូលនេះ។
រថយន្ត Ford Mustang Mach-E GT នឹងមានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល Mach-E GT Performance Edition វិញ គឺចាប់ពី ៦៤ ៩០០ដុល្លារ។
Ford Mustang Mach-E GT មិនត្រឹមតែជាម៉ូដែលលឿនបំផុត និងថ្លៃបំផុតនោះទេ តែវាក៏មានកម្លាំងខ្លាំងបំផុតផងដែរ ក្នុងត្រកូល Ford Mustang Mach-E នេះ ហើយថែមទាំងមានមុខងារពិសេស Unbridled Extend សម្រាប់ការបើកបរលើទីលាន ឬផ្លូវបិទជិតទៀតផង។
Mustang Mach-E GT និង Performance Edition បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤៨០សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ៨៨គីឡូវ៉ាត់ម៉ោង។ ហើយអាចបើកបរបានចម្ងាយ ៤០២គីឡូម៉ែត្រ សម្រាប់ Mach-E GT និង ៣៧៨គីឡូម៉ែត្រ សម្រាប់ Mach-E GT Performance Edition៕