[ទីផ្សារបទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Huawei Aito M9 ប្រភេទ SUV លំដាប់ខ្ពស់ប្រើថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ៦៥ ៧៥០ ដុល្លារ ដល់ ៧៩ ៧៥០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
Huawei Aito M9 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីអាលុយមីញ៉ូម មានប្រវែងតួខ្លួនសរុប ៥ ២៣០ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដោយត្រូវបានរចនាឡើងប្រព័ន្ធជ្រែកខ្យល់ aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0,២៦៤ Cd ប៉ុណ្ណោះ ។ រថយន្តនេះ បានបំពាក់ជាមួយចង្កៀងមុខ LED Projector នឹងក៏ទទួលយកប្រព័ន្ធជំនួយការបើកបររបស់ Huawei ADS 2.0 ផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ ទំហំ ៤៣,៩ អ៉ីញគាំទ្រដោយប្រព័ន្ធប្រតិបតិ្តការ Huawei Harmony OS system ព្រមទាំងអេក្រង់កំសាន្តទំហំ ១០ អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ និងជួរទី៣ ឧបករណ៍បំពងសំឡេង ២៥ ចំណុចជាដើម ។
Huawei Aito M9 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥២២ សេះ និងអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕