[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Prius Prime ឆ្នាំ២០២៣ ប្រភេទ plug-in hybrid ជាមួយតម្លៃសរុប ៨៣ ៨០០ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ៨៣ ៨០០ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៤២ ០០០ ដុល្លារ ($42,000)
- តម្លៃពន្ធនាំចូល ៣៥ ៧៥១ ដុល្លារ ($35,751)
- តម្លៃដឹកជញ្ជូន ១ ៧៥០ ដុល្លារ ($1,750)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២ ០០០ ដុល្លារ ($2,000)
- តម្លៃសរុបទាំងអស់ ៨៣ ៨០០ ដុល្លារ ($83,800)
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ នេះ គឺជាម៉ូដែល SE ដំណើរការដោយម៉ាស៊ីន plug-in hybrid ប្រភេទបើកបរ FWD។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687 (Telegram) ៕