អស់ស្ទះ! អស់ស្ទះ! អធិរាជរថយន្ត Off-Road Defender ដែលជារថយន្តទំនើប ធន់ម៉ាំបំផុតនោះ ទើបតែទទួលបានចំណាត់ថ្នាក់ ផ្កាយ៥ ឯណោះ សម្រាប់សុវត្ថិភាពរបស់រថយន្តពី Euro NCAP បើនិយាយពីការធ្វើតេស្តវិញ គឺថាបុកសាហាវតែម្តងគ្រាន់មើលការពិសោធន៍ក៏ញាក់សាច់ដែរ ប៉ុន្តែសម្រាប់ Defender នៅតែទប់ជាប់ និងផ្តល់សុវត្ថិភាពខ្ពស់ហួសពីការស្មាន សម្រាប់អ្នកដំណើរ។
Defender ទទួលបានពិន្ទុរហូតដល់ទៅ ៨៥ភាគរយ ក្នុងការការពារមនុស្សពេញវ័យ និងកូនក្មេង, ៧៩ភាគរយ លើប្រព័ន្ធជំនួយសុវតិ្ថភាព និង ៧១ភាគរយ ក្នុងការពារហានិភ័យទៅលើអ្នកដំណើរថ្មើរជើង ដូចនេះហើយបានធ្វើអោយរថយន្ត Defender បានទទួលលំដាប់ខ្ពស់ដាច់គេក្នុងចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពនេះផងដែរ បន្ថែមពីនេះបូករួមជាមួយនឹងចំណាត់ថ្នាក់នេះដែរ Defender បានឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិបានរហូតដល់ទៅ ២៨ ហើយ។
មិនធម្មតា Land Rover Defender បានបន្ថែមនូវពោងការពារគ្រោះថ្នាក់រហូតដល់ទៅ ៦ ជាមួយនឹងប្រព័ន្ធការពារ ISOFIX ដែលជាប្រព័ន្ធកាត់បន្ថយរំញោចកៅអីរបស់អ្នក នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង។បើនិយាយពីតួរថយន្តរបស់ Land Rover Defender វិញនោះអស់ស្ទះតែម្តង គឺត្រូវបានធ្វើឡើងយ៉ាងរឹងមាំបំផុត សម្រាប់ត្រៀមខ្លួនក្នុងការពុះពារគ្រប់ឧបសគ្គនិងកាលៈទេសៈទាំងអស់ ជាពិសេសនោះគឺ ដើម្បីធានាពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។
Land Rover Defender កំពុងល្បីរន្ទឺពេញពិភពលោក និងទីផ្សារកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ដោយសារផ្អែកលើ ចំណុចល្អៗជាងរថយន្តដទៃ ដូចជាការបំពាក់នូវបច្ចេកវិទ្យាជំនួយជាច្រើនទៀត ការគ្រប់គ្រងហ្រ្វាំងក្នុងគ្រាអាសន្ន, ប្រព័ន្ធជំនួយសម្រាប់កន្លែងមើលមិនឃើញ, កាមេរ៉ា 3D នៅលើអេក្រង់ក្នុងរថយន្ត PIVI PRO Display, ប្រព័ន្ធស្មានជម្រៅទឹក និងប្រព័ន្ធជាច្រើនទៀតលើសពី ការរំពឹងទុក។
ដើម្បីទទួលព័ត៍មានបន្ថែម លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover ផ្ទាល់ ដើម្បីសាកសួរពត៏មានបន្ថែម ដែលស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាម:
- លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ២៤០ និង ០៧០ ៩៩៩ ១១១
- ទំព័រហ្វេសបុកផ្លូវការ: Land Rover Cambodia និង Jaguar Cambodia
- ទំព័រអុីនស្តាក្រាម: Land Rover Cambo និង Jaguar Cambodia
- និងគេហទំព័រ: Land Rover Cambodia និង Jaguar Cambodia