អគារបាញ់ថ្នាំរថយន្តលំដាប់ថ្នាក់អន្តជាតិ ដ៏ទំនើបដំបូងបង្អស់នៅកម្ពុជា បានបើកសម្ភោធជាផ្លូវការ!

[រាជធានីភំ្នពេញ] កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន HGB ONE ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ HGB Group បានប្រារព្ធវិធីបើកសម្ពោធជាផ្លូវនូវអគារបាញ់ថ្នាំរថយន្តលំដាប់ថ្នាក់អន្តជាតិ ដ៏ទំនើបដំបូងបង្អស់នៅកម្ពុជា ក្រោមការចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយរង់ចាំស្វាគមន៍អតិថិជនទាំងអស់មកទទួលយកសេវាកម្មចាប់ពីថ្ងៃនេះតទៅ។

សម្រាប់ក្រុមហ៊ុន HGB ONE Body Shop គឺជាអគារបាញ់ថ្នាំរថយន្តលំដាប់ថ្នាក់អន្តជាតិ ដ៏ទំនើបដំបូងបង្អស់នៅកម្ពុជា ដែលបំពាក់ជាមួយបរិក្ខា ឧបករណ៍បច្ចេកទេសទំនើបចុងក្រោយបង្អស់ ជាងជំនាញឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីផ្តល់ជូននូវការបទពិសោធន៌ស្តង់ដារអឺរ៉ុប ជូនដល់អតិថិជនរបស់ខ្លួន ដែលអាចមកទទួលយកសេវាកម្មបាញ់ថ្នាំ ប្រកបដោយទំនុកចិត្ត សន្សំសំចៃពេលវេលា និងស្នាមញញឹម។ ក្នុងកំឡុងពេលទទួលយកសេវាកម្ម អតិថិជនមានបន្ទប់រង់ចាំ អាចអង្គុយធ្វើការ យ៉ាងមានផាសុកភាព ការកំសាន្ត និងអាចទទួលទានកាហ្វេ ភេសជ្ជៈយ៉ាងសំបូរបែបដោយឥតគិតថ្លៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងកាសដ៏ពិសេសនេះផងដែរ គណៈគ្រប់គ្រងតំណាងរបស់ក្រុមហ៊ុន HGB ONE ក៏បានមានប្រសាសន៍ឲ្យដឹងថា “អគារបាញ់ថ្នាំរថយន្ដលំដាប់អន្តរជាតិ HGB ONE Body Shop ដំបូងបង្អស់នៅកម្ពុជា នឹងជាកន្លែងផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក ដោយធានាទាំងសេវាកម្ម ទាំងគុណភាព ក៏ដូចជាទំនុកចិត្តជូនដល់អតិថិជនកម្រិតខ្ពស់ ហើយក៏ជាកន្លែងផ្តល់នូវសេវាកម្មថែទាំ បាញ់ថ្នាំពណ៌រថយន្ត និងប៉ូលារថយន្ត ដោយប្រើប្រាស់ជាមួយឧបករណ៍បច្ចេកទេស និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលជាស្តង់ដាររបស់អឺរ៉ុប ដោយមិនកំណត់ទៅលើរថយន្តមួយណា ឬម៉ូឌែលណានោះទេ ពោលគឺគ្រប់ម៉ូដែលទាំងអស់ ដែលអោយឈ្មោះថា “Smart Repair” ដែលសំដៅលើការជួសជុលដ៏ឆ្លាតវៃប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងរឹតតែពិសេសនោះគឺផ្តល់ជូននូវសេវាកម្មយ៉ាងមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័សបំផុតសម្រាប់អតិថិជនមិនអោយរង់ចាំយូរ ចំនេញពេលវេលា “Quick Service” ។”

លើសពីនេះ គណៈគ្រប់គ្រងក្រុមហ៊ុនក៏បានបង្ហាញពីចក្ខុវិស័យ និងផែនការរបស់ក្រុមហ៊ុនថា” ក្រុមហ៊ុន HGB ONE បានគ្រោងនឹងព​ង្រីកសាខាឲ្យបានគ្រប់ ២៥ ខេត្ត-ក្រុង ពោលគឺ ២០១ស្រុក ទូរទាំងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មមិនធ្លាប់មានដូចជា៖ កន្លែងសាកថ្មរថយន្តអគ្គិសនី ហាងទំនិញផ្សេងៗ កន្លែងលាងរថយន្ត កន្លែងបោកសម្លៀកបំពាក់ ដើម្បីផ្តល់ភាពកាន់តែងាយស្រួល និងស្នាមញញឹមដល់ប្រជាជនកម្ពុជា។”

ដូច្នេះ សម្រាប់លោកអ្នកដែលមានបំណងចង់កក់សេវាកម្មណាមួយរបស់ក្រុមហ៊ុន HGB ONE អាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ HGB One បានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម