អស់បារម្ភរឿងគ្មានភាពរួសរាយរាក់ទាក់ និងការផ្តល់ព័ត៌មានអំពីរថយន្ត! ក្រុមហ៊ុនលក់ឡាននៅម៉ាឡេស៊ីប្រើរ៉ូប៉ូតអោយលក់រថយន្តជំនួសមនុស្ស

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Chery បានបោះជំហានថ្មីជាមួយការប្រើប្រាស់រ៉ូប៉ូត ក្នុងការផ្តល់នូវសេវាកម្មសម្រាប់អតិថិជន ដូចជាការលក់រថយន្ត ការនាំភ្ញៀងទស្សនាអគារតាំងបង្ហាញទាំងមូល និងសេវាកម្មផ្សេងៗ។ ដោយរ៉ូប៉ូតដែលធ្វើការជំនួសមនុស្សនេះមានឈ្មោះថា “Mornine” កំពុងដាក់អោយដំណើរការនៅអគារលក់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Omoda នៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងនោះ រ៉ូប៉ូតនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូវតួរគ្រោង AiMOGA Platfiom ជាមួយការប្រើប្រាស់នូវ AI របស់ Deepseek អាចផ្តល់នូវព័ត៌មានបានច្រើនភាសារ បម្រើភេសជ្ជ: ដើម្បីធ្វើយ៉ាងណាផ្តល់នូវសេវាកម្មដល់អតិថិជនយ៉ាងមានប្រសិទ្ធភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់ រ៉ូប៉ូតនេះគឺ Chery បានបង្ហាញចេញផ្លូវការនៅឆ្នាំ២០២៣ និងដាក់អោយដំណើរការនៅឆ្នាំ២០២៥ នេះ ជាមួយតម្លៃខ្ទង់ ៥៧ ០០០ដុល្លារក្នុងមួយគ្រឿង និងត្រូវបានផលិតសរុបចំនួន ២២០គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម