អាចទេ Ford F-150 Raptor R ២០២៣ នឹងបំពាក់ម៉ាស៊ីនដូច Shelby GT500 Mustang ដែលមានកម្លាំង ៧៦០សេះ

កាលពីពេលកន្លងយើងធ្លាប់បានលឺនូវដំណឹងជាច្រើនអំពីជម្រើសម៉ូឌែលថ្មី Raptor R ដែល Ford កំពុងធ្វើការអភិវឌ្ឍន៍ ដោយត្រៀមខ្លួននាពេលខាងមុខ នាពេលនេះក៏មានការបង្ហាញចេញនូវរូបភាពដែលបង្ហាញពីប្រភេទម៉ាស៊ីនដែលនឹងត្រូវបានបំពាក់នៅលើរថយន្ត Ford F-150 Raptor R ផងដែរ ដោយគ្រាន់តែរង់ចាំការបញ្ជាក់តួរលេខផ្លូវការពីក្រុមហ៊ុន Ford ប៉ុណ្ណោះ។

សម្រាប់រូបភាពដែលបានបង្ហាញចេញគឺត្រូវបានចែកចាយដោយគណនី Instagram ដែលមានឈ្មោះថា theraptorconnection ដែលបានបង្ហាញនូវម៉ាស៊ីន និងកន្លែងនៃការផលិត។ សម្រាប់រូបភាពទី១ ត្រូវបានភ្ជាប់មកជាមួយពាក្យ Raptor C និង 5,2L។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើរូបភាពដែលបានបង្ហាញនេះជាពិត នេះមានន័យថា F-150 Raptor R នឹងបំពាក់នូវម៉ាស៊ីនដូចគ្នា Shelby GT500 Mustang ចំណុះ ៥,២លីត្រ Supercharged V8 អាចផលិតកម្លាំងសរុបបាន ៧៦០សេះ ដែលមានកម្លាំងច្រើនជាងគូប្រជែង RAM 1500 TRX ដែលមានកម្លាំងត្រឹម ៧០២សេះប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានជាក់លាក់យ៉ាងណានេះគេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ Ford F-150 Raptor R V8 5.2T នឹងក្លាយជារថយន្ត Pickup ថ្លៃបំផុត និងមានសម្ថតភាពបំផុតរបស់ Ford ហើយត្រូវបានគេប៉ាន់ប្រមាណថាអាចមានតម្លៃ ៨០ ០០០ដុល្លារ បើធៀបនឹងតម្លៃជិត ៧០ ០០០ដុល្លាររបស់ RAM TRX៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម