BMW ចេញម៉ូឌែលពិសេស X5 Black Vermillion Edition ផលិតត្រឹមចំនួន ៣៥០គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង BMW បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសថ្មីនៃត្រកូល X5 ដែលមានឈ្មោះថា X5 Black Vermillion Edition ជាមួយការផលិតត្រឹមចំនួន ៣៥០គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃចាប់ពី ៨២ ៣០០ដុល្លារ។

រថយន្ត X5 Black Vermillion Edition ដំណើការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង Turbocharged ផលិតកម្លាំងបាន ៣៣៥សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពខុសប្លែកពីម៉ូឌែលធម្មតាលើរថយន្តនេះគឺវាទទួលបានការលេងពណ៌ទៅលើប៉ាណាខាងមុខជាមួយពណ៌ខ្មៅ លាយក្រហម រួមបន្ថែមជាមួយ អំពូលខាងមុខប្រភេទ Adaptive Full LED ជាមួយភ្លើងឡាស៊ែរពណ៌ខៀវ រចនាជារាងអក្សរ X ផងដែរ បន្ថែមជាមួយកញ្ចប់ M Sport Package រួមមានកាងមុខ និងកាងក្រោយកាន់តែទាក់ទាញ និងថាសកង់ទំហំ ២២អ៊ីញទទួលបានការបំពាក់ជាមួយពណ៌ក្រម៉ៅរលោង រួមជាមួយដុំហ្វ្រាំងពណ៌ក្រហម។

សម្រាប់ផ្នែកខាងក្នុង ទទួលបានការអាប់ដេតអោយកាន់តែប្រសើរបន្ថែមទៀតផងដែរ តួរយ៉ាង បានបំពាក់កៅអីស្បែក Merino Black Leather ពណ៌ខ្មៅ អមដោយថ្នេរដេរពណ៌ក្រហម ចំណែកកម្រាលទ្រាប់ជើង និងតាប្លូ ក៏បានប្រើប្រាស់ជាមួយពណ៌ខ្មៅដូចកៅអីផងដែរ រីឯ Console កណ្តាលបានភ្ជាប់ជាមួយឡូហ្គូ Black Vermillion Edition ផងដែរ។ សម្រាប់ប៊ូតុងបញ្ជា និងចង្កឹះលេខ គឺជាប្រភេទកាបូន, ប្រព័ន្ធសម្លេងប្រភេទ Harmon Kardon, បង្កូតមានមុខងារកម្តៅ និងមុខងារជំនួយការបើកបរ Premium and Parking Assistance Packages៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម