អីយ៉ាស់! Rivian កំពុងធ្វើការលើទ្វាទ្រុងក្រោយសម្រាប់ភីកអាប់ខ្លួន អាចទម្លាក់ធ្វើជណ្តើរឡើងបាន

[ទីផ្សារបរទេស] រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រថយន្តភីកអាប់មានការវិវឌ្ឍន៍យ៉ាងខ្លាំង ជាក់ស្តែងមានរូបរាងកាន់តែរឹងម៉ាំ បច្ចេកវិទ្យាកាន់តែទំនើប ហើយកាន់តែពិសេសការផ្ទុកកាន់តែច្រើន។ ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតបានស្វែងរកការកែលម្អទៅលើភាពសាមញ្ញនៃឡានភីកអាប់អោយកាន់តែមានភាពទាក់ទាញ និងងាយស្រួលប្រើ ជាមួយទ្វាទ្រុងក្រោយពហុមុខងារ ដោយក្លាយទៅជម្រើសមួយកាន់តែក្តៅគគុក។

បើនិយាយអំពីរថយន្តភីកអាប់មួយចំនួន ជាក់ស្តែងដូចជា Ram បានឌីស្សាញទ្វាខាងក្រោយនៃរថយន្តបែប Swing Door ចំណែក Chevy បានផ្តល់អោយរថយន្ត Silverado របស់ខ្លួននូវ MultiFlex Tailgate ហើយ Ford ក៏កំពុងត្រៀមបង្ហាញចេញនូវការឌីស្សាញថ្មីទៅលើទ្វាក្រោយ សម្រាប់រថយន្ត F-150 របស់ខ្លួនដូចគ្នាផងដែរ ប៉ុន្តែឥឡូវនេះផ្ទាល់ Rivian ក៏កំពុងឈានជើងចូលរួមដូចគ្នាដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងប៉ាតង់ដែលបានដាក់ពាក្យជាមួយ USPTO ដែលបានប្រទះឃើញដោយគេហទំព័រ CarBuzz បានបង្ហាញថា Rivian កំពុងធ្វើការលើទ្វាទ្រុងក្រោយភ្ជាប់ដោយមុខងារថ្មីសម្រាប់រថយន្ត R1T ។ ជាមួយប៉ាតង់នេះ បានបង្ហាញថាទ្វាក្រោយផ្នែកកណ្តាលរបស់រថយន្ត R1T អាចបើកទម្លាក់ចុះ ដើម្បីអនុញ្ញាតអោយជាន់ធ្វើជាជណ្តើរឡើងទៅក្នុងទ្រុងក្រោយនៃ Rivian R1T។ ​ហើយនៅជំហៀងនៃរថយន្តក៏បានភ្ជាប់មកជាមួយនឹងជណ្តើឡើងដូចគ្នាដែរ ប៉ុន្តែវាពុំមែនជាបច្ចេកវិទ្យាថ្មីនោះឡើយ ដោយសារតែ Ford បានប្រើប្រាស់ទៅលើរថយន្ត Ford Ranger របស់រួចហើយ។

ជាក់ស្តែង Rivian R1T គឺជារថយន្តភីកអាប់អគ្គិសនីមួយដែលត្រូវបានបង្កើតឡើងជាមួយភាពច្នៃប្រឌិតខ្ពស់ ដែលមិនត្រឹមតែជារថយន្តអគ្គិសនីដែលវាយលុកទីផ្សារដំបូងគេប៉ុណ្ណោះទេ ប៉ុន្តែរថយន្តរថយន្តនេះបានភ្ជាប់មកជាមួយ Gear Tunnel ដ៨វៃឆ្លាតនៅកណ្តាលតួររថយន្ត ដែលអាចទាញធ្វើជាកន្លែងដាក់សម្ភារៈផ្ទះបាយ និងធ្វើជាផ្ទះបាយបានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម