អុញ! Ford Bronco ឆ្នាំ២០២២ ស្រាប់តែឡើងថ្លៃភ្លាមៗមួយរំពេច

[ទីផ្សារបរទេស] Ford Bronco បានក្លាយជារថយន្ត SUV ដ៏ពេញនិយមយ៉ាងខ្លាំងមួយ ដោយតម្រូវការនៃរថយន្តនេះបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ជាពិសេសម៉ូដែល Bronco Everglades និង Bronco Raptor។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលចង់បានរថយន្ត Ford Bronco ឆ្នាំ២០២២ គឺមិនងាយបាននោះទេ ដោយសារតែគេឈប់ទទួលការបញ្ជាទិញនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះហើយ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុនេះហើយ ទើបរថយន្ត Ford Bronco ឆ្នាំ២០២២ ស្រាប់តែឡើងថ្លៃភ្លាមៗ។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ford Bronco ប្រភេទទ្វារ២ គឺ Base Model, Black Diamond និង Outer Banks នឹងឡើងថ្លៃ ១ ៧៨០ដុល្លារ ហើយម៉ូដែល Badlands និង Wildtrak គឺឡើងថ្លៃ ២ ២៨០ដុល្លារ។ ចំពោះម៉ូដែល Big Bend បានកើតថ្លៃបន្តិចដែរ គឺ ១ ៧៧០ដុល្លារ។

ដោយឡែក ចំពោះរថយន្ត Ford Bronco ទ្វារ៤ វិញ គឺឡើងថ្លៃ ១ ៥៣០ដុល្លារ សម្រាប់ម៉ូដែល Base, Big Bend, Black Diamond និង Outer Banks ហើយឡើង ២ ០៣០ដុល្លារ សម្រាប់ម៉ូដែល Badlands និង Wildtrak៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម