អេមណាស់! Toyota ចេញ Hilux GR Sport ២០២២ សម្រាប់ទីផ្សារអឺរ៉ុប

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុន Toyota Europe បានធ្វើការប្រកាសបង្ហាញចេញរថយន្ត Hilux GR Sport ដែលជារថយន្តភីកអាប់ថ្មី ដែលយកលំនាំតាម​រថយន្ត Dakar Rally ដែលបានដំឡើងប្រព័ន្ធ suspension កាន់តែប្រសើរ។ រួមជាមួយការកត់សម្គាល់ថា Hilux GR Sport របស់អឺរ៉ុប មានលក្ខណៈខុសប្លែកពីម៉ូដែលរបស់ JDM-spec ដែលមានឈ្មោះដូចគ្នា ដែលបានបង្ហាញចេញកាលពីឆ្នាំមុន(២០២១)នៅក្នុងប្រទេសថៃ។

ចាប់ផ្តើមជាមួយផ្នែកខាងក្រៅ រថយន្ត Hilux GR Sport ដោយកាងខាងមុខត្រួវបានរចនាឡើងវិញដែលមានប៉ាណាខាងមុខរាងសំបុកឃ្មុំធំជាមួយអក្សរ Toyota អមដោយអក្សរGR និងមានពណ៌ខ្មៅរលោងជុំវិញ។ បន្ថែមជាមួយរន្ធខ្យល់, អំពូលកាត់អ័ព្ទ, កាងបែប Skid និងចង្កៀង LED ពីម៉ូដែល Hilux ដែលបានបញ្ចេញនៅឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hilux GR Sport បំពាក់ជាមួយថាសកង់ទំហំ ១៧ អ៊ីញ ប្រភេទ all-terrain ពណ៌ខ្មៅ រួមជាមួយគំរបភក់ប្រភេទជ័រប្លាស្ទិក, ស៊ុមកញ្ចក់ចំហៀងពណ៌ខ្មៅ, ផ្លាកសញ្ញា GR Sport នៅលើទ្វារជំហៀង និងផ្នែកខាងក្រោយ​ និងចង្កៀងក្រោយខាងក្រោយឌីស្សាញថ្មី។

នៅខាងក្នុង Toyota បានបន្ថែមកៅអីស្ព័រម៉ាក GR Sport មួយគូដែលគ្របដោយស្បែកខ្មៅ រួមជាមួយថ្នេរដេពណ៌ក្រហម។ ប៉ូតុង Start/Stop, ឈ្នាន់​ស្ព័រ​អាលុយមីញ៉ូម, Welcoming ក្រាហ្វិចនៅលើអេក្រង់, អក្សរ GR នៅលើកម្រាលជើង និងមានរំលេចជាមួយពណ៌ក្រហមនៅលើតាប្លូ។

រថយន្ត Hilux GR Sport ត្រូវបានអភិវឌ្ឍន៍ថ្មីលើប្រព័ន្ធ Suspension ខណៈបូម mototube ថ្មី និងរ៉ឺស័រខាងមុខត្រូវបានលាបជាមួយពណ៌ក្រហមដែលបញ្ជាក់ពីការផ្លាស់ប្តូរ។ នៅផ្នែកខាងក្រោយ Hilux GR Sport នៅតែរក្សាបូមចន្ទាស ដែលអាចផ្ទុកទម្ងន់បាន ១តោន និងអូសសន្តោងបាន ៣,៥តោន ។

ដោយប្រព័ន្ធ Suspension របស់ GR Sport ទទួលបាននូវការអភិវឌ្ឍន៍ថ្មី ក្នុងការផ្តល់លក្ខណៈគ្រប់គ្រងដៃចង្កូត ដោយរួមបញ្ជូលទៅលើការបើកបរលើផ្លូវត្រង់ រាបស្មើ និងការបត់ ក្នុងការផ្តល់នូវផាសុកភាពក្នុងការធ្វើដំណើរ។

រថយន្ត Hilux GR Sport ដំណើរកាដោយម៉ាស៊ីនម៉ាស៊ូត turbodiesel ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២១០ សេះ និងកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ ថាមពលត្រូវបានបញ្ចូនទៅកាន់កង់ទាំង៤ តាមរយៈប្រអប់លេខអូតូ ៦វគ្គ ជាមួយ paddle shifters ដែលមានជំនួយស្តង់ដារពី automatic limited-slip differential ។

Toyota Hilux GR Sport របស់អឺរ៉ុបត្រូវបានគេរំពឹងនឹងមានវត្តមានហាងចែកចាយនៅអឺរ៉ុបក្នុងរដូវក្តៅឆ្នាំ២០២២ ដោយតម្លៃនឹងប្រកាសនៅពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម