[ទីផ្សារចិន] យោងតាមគេហទំព័រ CarNewsChina.com BYD គឺជាក្រុមហ៊ុនផលិតរថយន្តទី១ដែលលក់រថយន្តបានច្រើនជាងគេនៅទីផ្សារចិនពោលគឺលក់បានចំនួន ៥៣,៤០០គ្រឿង ក្នុង១សប្តាហ៍ (គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ដល់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នេះ)។
បើធៀបនឹងសប្តាហ៍មុនតួលេខនេះហាក់ធ្លាក់ចុះ ២,៩១ភាគរយ ដែលលក់បានដល់ទៅ ៥៥០០គ្រឿងឯណ្ណោះ ប៉ុន្តែ ក្រុមហ៊ុន Tesla ក៏លក់បានច្រើនគួរសមដែលគឺ ១៥,២០០គ្រឿង ដែលកើតឡើង ១៦,០៣ភាគរយ បើធៀបនឹងសប្តាហ៍មុនដែលលក់បាន ១៣,១០០គ្រឿង។
សូមជំរាបឲបានថាកាលពីឆ្នាំ២០២៣ ក្រុមហ៊ុននេះលក់រថយន្តរបស់ខ្លួនបានសរុបចំនួន ៣,០២៤,៤១៧គ្រឿង ខណៈក្នុងឆ្នាំនេះវិញត្រឹមរយៈពេល ៥ខែដំបូងសោះក្រុមហ៊ុននេះបានលក់រថយន្តបានសរុបចំនួន ១,៣លានគ្រឿង ទៅហើយ ដែលជាតួលេខមួយគួរឲកត់សម្គាល់។