[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នៅក្នុង twitter អ្នករចនា Ryan McManus របស់ក្រុមហ៊ុន Ford បានចំអកដល់ក្រុមហ៊ុន GMC លើរឿងរចម្លងការរចនានៃអេក្រង់កំសាន្តដែលមានបំពាក់នៅលើរថយន្ត Ford Mustang Mach-E និង F-150 Lightning ដោយគាត់បាននិយាយទៅកាន់ GMC ថា ” ហេ GM យើងគួរតែផ្ញើឯកសារ CAD ឲ្យអ្នកសម្រាប់ Sync Knob ដែលវាប្រហែលជាអាចសម្រួលដល់ការងារអ្នកបាន ២ ទៅ ៣ ម៉ោងឯណោះ”។
Hey @GM we coulda just sent you the CAD file for the Sync Knob, might’ve saved you a few hours work. 😝 pic.twitter.com/l6VoVEJPzr
— Ryan McManus (@ryantomorrow) October 21, 2022
ដូចដែលបានបង្ហាញនេះ ភាពស្រដៀងគ្នាជាច្រើនរវាងអេក្រង់កំសាន្ត SYNC 4 ទំហំ ១៥,៥ អ៊ីញរបស់ក្រុមហ៊ុន Ford និងអេក្រង់កំសាន្តទំហំ ១៦,៨ អ៊ីញនៅលើរថយន្ត Sierra EV ស៊េរីឆ្នាំ ២០២៤។ ខណៈពេលដែល GMC មានទំហំធំជាង និងបានរចនាជាបញ្ឈរដូចគ្នា និងប៊ូតុងកម្រិតសំឡេងរាងជារង្វង់នៅខាងក្រោមផងដែរ។
ភាពស្រដៀងគ្នានេះ បន្តទៅលើអេក្រង់របស់ក្រុមហ៊ុនទាំងពីរមានផ្នែកខាងក្រោមជាប់នឹងកន្លែងបញ្ជារន្ធម៉ាស៊ីនត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ អេក្រង់កំសាន្តរបស់ GMC មានលក្ខណៈពិសេសជាមួយការរួមបញ្ចូលនៅប្រព័ន្ធ Google integration និងសមត្ថភាពអេក្រង់បំបែកកម្មវិធីរហូតដល់ ៣ ក្នុងពេលដំណាលគ្នា។ លើសពីនេះ Menu និងក្រាហ្វិកនៅលើអេក្រង់របស់ GMC មើលទៅទំនើបជាង។
ខណៈពេលដែល GMC បានធ្វើការរចនាលើអេក្រង់កំសាន្តរបស់ខ្លួនអស់រយៈពេលជាយូរ។ ជាការពិតណាស់ ភាពស្រដៀងគ្នានេះគួរតែជាកង្វល់តិចតួចបំផុតរបស់ពួកគេ ដោយសារ Sierra EV Denali Edition 1 មានលក្ខណៈពិសេសនៅប្រព័ន្ធ midgate និងមានសមត្ថភាពសាកថ្មលឿន DC កម្លាំង ៣៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ ផលិតកម្លាំងបាន ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ នៅក្នុងរបៀបបើកបរ Max Power ជាមួយប្រព័ន្ធបើកបរ all-wheel drive system។
ខណៈ រថយន្តភីកអាប់ F-150 Lightning អាចផលិតកម្លាំងបានតែ ៥៨០ សេះ និងកម្លាំងរមួល ១ ០៥០ ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ភីកអាប់នេះ ក៏មានសមត្ថភាពសាកថ្មលឿន DC យឺតជាង ក៏ដូចជាចម្ងាយបើកបរបានត្រឹម ៥១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕