ឯកសារ និងចំណុចដែលត្រូវត្រួតពិនិត្យរថយន្ត មុនយកទៅឆៀក

ប្រសិនបើរថយន្តរបស់អ្នក ជិតផុតកំណត់កាលបរិច្ឆេទនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ហើយ គឺត្រូវតែយកទៅឆៀក ឲ្យបានឆាប់ ចៀសវាង​ផុតកំណត់ដែលត្រូវរងការផាកពិន័យផ្សេងៗ។ យ៉ាងណាមិញ មុនពេល​យករថយន្តទៅឆៀក គឺកុំភ្លេចយកឯកសារទៅជាមួយ និងត្រូវត្រួតពិនិត្យរថយន្តខ្លួនផងដែរ ដើម្បីប្រាកដថាពេលចូលឆៀក គឺនឹងជាប់តែម្តង។

ចំពោះឯកសារដែលត្រូវភ្ជាប់ទៅជាមួយ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. សម្រាប់​យានយន្តចុះបញ្ជីរួច (មានផ្លាកលេខ) គឺត្រូវមានប័ណ្ណសម្គាល់យានយន្ត ឬ កាតគ្រី និងវិញ្ញាបនបត្រឆៀកចាស់ ឬលតាបត្របិទជាប់កញ្ចក់យានយន្ត។

២៖ សម្រាប់ «យានយន្តមិនទាន់ចុះបញ្ជី (ក្រដាសពន្ធ) គឺត្រូវមានអត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃបង់ពន្ធយានយន្ត។

ចំពោះ​រថយន្តវិញ ត្រូវពិនិត្យចំនុចមួយចំនួនដូចជា

-ពិនិត្យមើលហ្វ្រាំងដៃ ដើម្បីប្រាកដថាមានដំណើរការត្រឹមត្រូវ

-ពិនិត្យមើលកញ្ចក់ ជៀសវាងមានស្នាម និងប្រេះ

-ពិនិត្យមើលចង្កៀង ជៀសវាងមានការប្រេះស្រាំ

-ពិនិត្យមើលអំពូលភ្លើងស៊ីញ៉ូ ភ្លើងហ្វ្រាំងឲ្យមានដំណើរការត្រឹមត្រូវ

-ពិនិត្យមើលសំបកកង់ជៀសវាងការសឹករិចរិល

-ពិនិត្យមើលខ្សែក្រវាត់ ឲ្យមានដំណើរការត្រឹមត្រូវ។

សូមជម្រាបថា ចំពោះតម្លៃសេវាសាធារណៈនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ រួមមានដូចខាងក្រោម៖

-រថយន្តគ្រួសារ ប្រភេទថ្មីខ្លាញ់គោ តម្លៃ ៣៦ ០០០រៀល

-រថយន្តគ្រួសារ ផ្ទុកត្រឹម ៤នាក់ តម្លៃ ៤២ ០០០រៀល

-និងរថយន្តគ្រួសារ ផ្ទុកពី ៥នាក់ ដល់ ៩នាក់ តម្លៃ ៤៨ ០០០រៀល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម