សាហាវ! រោងចក្រ Tesla នៅប្រទេសចិន ផលិតឡានមួយគ្រឿងចាយពេលអត់ដល់ ១នាទី

[បរទេស] រោងចក្រផលិតរថយន្តអគ្គិសនី Tesla នៅក្នុងប្រទេសចិនដែលមានឈ្មោះថា The Tesla Gigafactory ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ាងហៃ អាចផលិតរថយន្ត Tesla Model 3 ឬ Model Y ក្នុងមួយគ្រឿងប្រើពេលតិចជាង ៤០ វិនាទីប៉ុណ្ណោះ ដែលជាការចាយពេលតិចជាងរោងចក្រផលិតរថយន្ត F-150 របស់ Ford ដែលប្រើពេល ៤៩ វិនាទីក្នុងមួយគ្រឿង ។

ជាមួយការផលិតដ៏លឿនបែបនេះ Tesla បានប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ក្នុងដំណើរការផលិត រួមទាំងដៃធមនុស្សយន្ត robotic arm ដែលធ្វើការរួមគ្នានៅលើខ្សែ ហើយតំបន់នីមួយៗអាចត្រូវបានបង្កើតឡើងជាចង្កោមឧបករណ៍សំរបសំរួលចំនួនពីរដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មឲ្យបានលឿន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Tesla និយាយថា ការផលិតនៅក្នុងរោងចក្រ Shanghai Gigafactory គឺច្រើនជាងមួយលានគ្រឿងក្នុងមួយឆ្នាំ ហើយបានលក់រថយន្តជិតកន្លះលានគ្រឿងដែលផលិតនៅក្នុងប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ខណះ រថយន្ត Tesla Model 3 និង Model Y ដែលដឹកជញ្ជូនពីទីនេះ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារផ្សេងទៀត ដូចជាប្រទេសថៃ និងកាណាដាជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម