Ford Ranger និង Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែកនេះហើយ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford Ranger និង Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ថ្មី នៅទី ១០ ខែឧសភា ឆ្នាំ ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមរិក។

សម្រាប់ពេលនេះ ក្រុមហ៊ុន Ford កំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានបញ្ចេញវីដេអូ Teaser មានរយះពេល ១៥ វិនាទី ដោយ​មិន​បង្ហាញ​អ្វី​ច្រើននោះ​ទេ ប៉ុន្តែ​ឃើញមានបំពាក់​ចង្កៀង​មុខ​រាង​អក្សរ C ចង្កៀង​ក្រោយ​រាងបញ្ឈរ និងទ្វារឃ្លុបក្រោយដែលមានអក្សរ Ranger និង Raptor ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការ​រចនា​ដ៏ហាប់ណែន និង​ធំ​ជាង​មុន យើង​អាច​រំពឹង​ថា​ផ្នែកខាងក្នុង​​ត្រូវ​បាន​កែ​លម្អ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​គ្រឿងបរិក្ខា​ដែល​មាន​គុណភាព​ខ្ពស់ ​និង​ទំនើបៗ គេរំពឹងថានឹងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ​ ១០,១ អ៉ីញ ឬ​ ១២ អ៉ីញ និងកន្លែងសាកថ្មឥតខ្សែរជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ត្រូវបានគេរំពឹងថា៖

  • Ford Ranger នឹងបំពាក់ម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០០ សេស និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ។
  • សម្រាប់ភីកអាប់ Ford Ranger Raptor វានឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៤១៨ សេស និងកម្លាំងរមួល ៥៩៦ ញ៉ូតុនម៉ែត្រ ។ បន្ថែមពីនេះ ភីកអាប់នេះ ក៏ត្រូវបានផ្តល់ជូនសម្រាប់ទីផ្សារសហរដ្ឋអាមេរិកខាងជើងផងដែរ ដោយដំណើរការដោយម៉ាស៊ីនថ្មីចំណុះ ២,៧ លីត្រ Ecoboost V6 មានកម្លាំង ៣៣០ សេស និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ។

ទាក់ទងនឹងតម្លៃវិញ សម្រាប់ភីកអាប់ Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ អាចមានតម្លៃលក់ ៥៥ ០០០ ដុល្លារ  ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម យើងនឹងចាំមើលនៅថ្ងៃទី ១០ ស្អែកនេះទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម