ផ្អែកតាមការស្រាវជ្រាវមួយរបស់ carinsurance.ae បានបង្ហាញថាបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានលក់រថយន្ត Tesla Model S ធូរថ្លៃជាងគេនោះ គឺប្រទេសអេស្ដូនៀរ ដែលលទ្ធផលនេះគឺចេញពីការសិក្សាតម្លៃលើទីផ្សារចំនួន៣០ផ្សេងគ្នា។
សហរដ្ឋអាមេរិកមានលក់រថយន្ត Tesla Model S ក្នុងតម្លៃចាប់ផ្ដើមពី ៧៩ ៩៩០ដុល្លារ (បច្ចុប្បន្នឡើងថ្លៃដល់ ៨៩ ៩៩០ដុល្លារ) ខណៈដែលប្រទេសអូស្តូនៀរមានដាក់លក់រថយន្តអគ្គិសនីនេះក្នុងតម្លៃ ៩០ ៦៦៥ដុល្លារ។
ប្រទេសបន្ទាប់នោះគឺប្រទេសកាណាដាជាមួយតម្លៃលក់ ៩៣ ៥៥៣ដុល្លារ, ប្រទេសជប៉ុនលក់តម្លៃ ៩៧ ៥១២ដុល្លារ, ប្រទេសន័រវែសលក់តម្លៃ ៩៧ ៥៤៤ដុល្លារ, ប្រទេសមិចស៊ីកូលក់តម្លៃ ៩៩ ៨៧៩ដុល្លារ, កូរ៉េខាងត្បូងលក់តម្លៃ ១០១ ៦២៤ដុល្លារ, អាល្លឺម៉ង់លក់តម្លៃ ១០៣ ៩៥៤ដុល្លារ, ប៉ូឡូញលក់តម្លៃ ១០៤ ៦៥៦ដុល្លារ និងប្រទេសលុចហ្សំបួរលក់តម្លៃ ១០៥ ១៤៩ដុល្លារ។
គួរដឹងថាប្រទេសដែលលក់រថយន្ត Tesla Model S ថ្លៃជាងគេគឺប្រទេសអ៉ីស្រាអែល ដែលលក់រថយន្តនេះក្នុងតម្លៃដល់ទៅ ១៤៧ ៦៨៩ដុល្លារ៕