​​​មើល​ដំណើរ​ការ​កែមុខ F-150 Raptor ឲ្យ​រឹត​តែ​កាច​លើសមុន

ក្រុមហ៊ុន​ជំនាញ​ខាង​កែ​ច្នៃ​រថយន្ត​ Hennessey Peroformance ដែល​មាន​មូលដ្ឋាន​នៅ​តិចសាស​ បាន​បញ្ចេញ​វីដេអូ​មួយ បង្ហាញ​អំពី​ដំណើរ​ការ​កែ​ច្នៃ​រថយន្ត Ford F-150 Raptor ទៅ​ជា​ VelociRaptor 600 ដែល​មាន​កម្លាំង​ខ្លាំង​លើស​ធម្មតា និង​រូប​កាន់​តែ​កាច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ដែល​កែ​ច្នៃ​ឡើង​ពិសេស​នេះ​មាន​កម្លាំង ៦០០ សេះ លើស​ធម្មតា​ដែល​មាន​កម្លាំង ៤៥០ សេះ។ ជា​មួយ​កម្លាំង​នេះ អាច​បង្កើន​សន្ទុះ​ពី ០ – ៩៦ គ.ម/ម៉ ក្នុងពេល ៤,២ វិនាទី។ រថយន្ត​ដែល​បង្ហាញ​​ក្នុង​វីដេអូ​គឺ​បំពាក់​នូវ Option ឈ្មោះ Stage 2 Off-Road ដែល​មាន​បំពាក់​ដោយ​ភ្លើង LED ខាង​មុខ​ចំនួន ៥, កាង​ក្រោយ​ប្លែក, យ៉ាន់​ទំហំ ២០ អ៊ីញ ស្រោប​ដោយ​​​សម្បក​កង់ ៣៥ អ៊ីញ​ប្រភេទ Off-Road, បូម​ខាង​មុខ​អាច​ផ្លាស់​ប្ដូរ​កម្ពស់ និង​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​ជា​ច្រើន។ ចង់​ដឹង​ដំណើរ​ការ​ទស្សនា​វីដេអូ​ខាង​ក្រោម ៖



ផ្ទាំងផ្សាយពាណិជ្ជកម្ម