រថយន្ត Bugatti Chiron មួយគ្រឿងដែលទើបជិះបានប្រមាណ ៥២០ គីឡូម៉ែត្រ ត្រូវបានគេដាក់លក់នៅហាង Post Oak Motor Cars ក្នុងទីក្រុង Houston រដ្ឋ Texas។
វាគឺជាម៉ូដែលពាក់កណ្ដាលឆ្នាំ ២០១៩ ដែលមានបញ្ចូល Option តម្លៃជាង ១៣ ម៉ឺនដុល្លារឯណោះ។ ផ្នែកខាងក្រៅមានប្រើប្រាស់ពណ៌ក្រហម Italian Red និងពណ៌ខ្មៅ Beluga Black ហើយកង់រថយន្តវិញគឺមានពណ៌ទឹកប្រាក់លាយខ្មៅ។
នៅផ្នែកខាងក្នុងវិញ ម្ចាស់រថយន្តដើមបានកុម្ម៉ង់យកពណ៌ Italian Red ដែលស៊ីគ្នានឹងផ្នែកខាងក្រៅ ហើយវាមានរំលេចដោយស្បែកប្រណីតពណ៌ខ្មៅ និងមានប្រើថ្នេរអំបោះពណ៌ខ្មៅផងដែរ។ បើតាមការដាក់លក់លើវិបសាយ James Edition ឃើញថារថយន្តនេះមានតម្លៃ ៣,១ លានដុល្លារ៕