ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Exlantix ET របស់ Chery បានក្លាយជារថយន្តប្រចាំឆ្នាំ 2024 នៅក្នុងប្រទេសចិន

Exlantix ET របស់ Chery បានក្លាយជារថយន្តប្រចាំឆ្នាំ 2024 នៅក្នុងប្រទេសចិន

យោងតាមទូរទស្សន៍កណ្តាលរបស់ប្រទេសចិន (China Central Television) បានប្រកាសថា រថយន្តថាមពលថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Chery គឺ Exlantix ET ត្រូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិន។

ក្នុងនោះ បើយោងតាមអនុប្រធានប្រតិបត្តិរបស់ Chery លោក Gao Xinhua បាននិយាយថា កាលដែលរថយន្តរបស់ពួកគេត្រូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិន ដោយសាររថយន្តនេះមានប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃស្នូលចំនួន ៣ ពិសេស គឺប្រព័ន្ធបើកបរអោយស្វ័យប្រវត្តិ (ប្រើបន្ទះឈីប Nvidia Orin-X) ប្រព័ន្ធបើកបរប៉ុង ២ និងប្រព័ន្ធបើកបរ EREV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា រថយន្ត Exlantix ET ដែលរូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិនគឺជារថយន្តដែលប្រើប្រាស់នូវប្រព័ន្ធបើកបរ EREV មិនមែនអគ្គិសនីសុទ្ធនោះទេ។

ចំពោះរថយន្ត Exlantix ET EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ (ផ្នែកខាងមុខ) និង ២៦១ សេះ និងកម្លាំងរមួល ៣២៤ ញ៉ូតុនម៉ែត្រ (ផ្នែកខាងក្រោយ) ផ្គួបជាមួយអាគុយទំហំ ៤១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ៥០០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ។

គួរឲដឹងថា រថយន្ត Chery Exeed Exlantix ET ប្រភេទម៉ាសុីន EREV ប៉ុង២ AWD មានតម្លៃលក់ចាប់ពី ២៦ ១៧៥ ដុល្លារ ដល់ ៤៤ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម