Tesla Model S ក្លាយជាឡានអគ្គិសនីដំបូងគេ ជិះបានដល់ចម្ងាយ ៦៤០ គ.ម

តាម​រយៈ​ការ​បញ្ចេញ​នូវ​ការ​អាប់​ដេត​លើ Software ឥត​ឈប់​ឈរ បាន​ធ្វើ​ឲ្យ​​រយៈ​ចម្ងាយ​បើកបរ​​លើ​រថយន្ត​អគ្គិសនី​របស់ Tesla កាន់​តែ​ល្អ​ប្រសើរ​ឡើង។ ពេល​នេះ​ដែរ​រថយន្ត Tesla Model S បាន​ឈាន​ដល់​កំណត់​ត្រា​ថ្មី​មួយ ដោយ​ក្លាយ​ជា​រថយន្ត​អគ្គិសនី​ដំបូង​ដែល​អាច​ជិះ​បាន​ចម្ងាយ​លើស​ពី ៤០០ ម៉ាយ (ប្រមាណ ៦៤៣ គ.ម)។

រយៈ​ចម្ងាយ​​បើកបរ​របស់ Tesla Model S នេះ​ ត្រូវ​បាន​លោក Elon Musk លើក​ឡើង​កាល​ពី​ដើម​ឆ្នាំ ហើយ​វា​ទើប​តែ​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ស្ថាប័ន EPA។ ​ស្ថាប័ន EPA បាន​បញ្ជាក់​ថា​រថយន្ត Model S Long Range Plus ​មាន​រយៈ​ចម្ងាយ​ដល់​ទៅ ៤០២ ម៉ាយ ដែល​ចម្ងាយ​នេះ​គឺ​កើន​ឡើង​ជិត ២០% បើ​ធៀប​នឹង Model S 100 ឆ្នាំ ២០១៩ ដែល​មាន​បំពាក់​អាគុយ​ដូច​គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិត​ថា​មាន​រយៈ​​ចម្ងាយ​បើកបរ​ប្រសើរ​ជាង​មុន​មែន ប៉ុន្តែ​ថ្មីៗ​នេះ Tesla Model S Long Range Plus ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥ពាន់​ដុល្លារ ដែល​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​មក​ដល់ ៧៤ ៩៩០​ ដុល្លារ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម