មានអ្នកហ៊ានចាយដល់ខ្ទង់សែនដុល្លារ ទិញឡាន Ram 1500 TRX មួយទឹក

នៅពេលដែលរថយន្ត Ram 1500 TRX បានប្រកាសចេញជាប្រភេទ Launch Edition នៅខែសីហា ឆ្នាំ២០២០ វាមានតម្លៃចាប់ពី ៩២ ០១០ដុល្លារ។ យ៉ាងណាក្ដី ក៏រថយន្តទាំង ៧០២គ្រឿង នៃប្រភេទ Launch Edition នេះបានលក់ដាច់គ្មានសល់ក្នុងពេលត្រឹម ៣ម៉ោង។

កាលពីថ្មីៗនេះដែរ មានរថយន្ត Ram 1500 TRX Launch Edition មួយគ្រឿងដែលប្រើប្រាស់បានចម្ងាយ ៣២០គីឡូម៉ែត្រ ត្រូវបានប្រទះឃើញលក់ចេញនៅលើវិបសាយរថយន្ត Bring A Trailer ដែលអាចលក់ចេញក្នុងតម្លៃរហូតដល់ ១២៦ ៧០២ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ram 1500 TRX Launch Edition នីមួយៗគឺមានបំពាក់នូវយ៉ាន់ដ៏ទាក់ភ្នែកដែលមានទំហំ១៨អ៊ីញ ហើយស្រោបដោយសម្បកកង់ដែលមានទំហំ ៣៥អ៊ីញ។ វាក៏មានការប្រើប្រាស់នូវសារធាតុកាបូន, មានដំបូលកញ្ចក់មួយផ្ទាំងធំ, មានឧបករណ៍បំពងសំឡេង Harman Kardon ចំនួន១៩គ្រាប់ផងដែរ។

ចំណុចដែលលេចធ្លោខ្លាំងបំផុតរបស់រថយន្តនេះគឺវាមានប្រើប្រាសើម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន៧០២សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៤,៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម