កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Kia បានបញ្ចេញ SUV ខ្នាតធំម៉ូដែល Telluride ស៊េរីឆ្នាំ ២០២០ ដែលមាន Option កៅអីអង្គុយរហូតដល់ទៅ ៨ ឯណោះ។
Kia Telluride បានរចនារូបរាងយ៉ាងស្រស់ស្អាត និងអង់អាច ជាមួយនឹងចង្កៀងរូបរាងការ៉េ ព្រមទាំងប៉ាណាមុខយ៉ាងធំ ហើយបានរចនាចង្កៀងក្រោយយ៉ាងទាក់ទាញផងដែរ។ Telluride មានផ្នែកខាងក្នុងធំទូលាយ និងផ្តល់ផាសុកភាពខ្ពស់ ហើយបានបំពាក់អេក្រង់ Touchscreen ទំហំ ១០,២៥ អ៊ីញ ដែលអាចប្រើជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធសំឡេង Harman Kardon កម្លាំង ៦៣០ វ៉ាត់ចំនួន ១០ គ្រាប់, មុខងារសាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ និង រន្ធ USB ចំនួន ៦។
SUV របស់ប្រទេសកូរ៉េខាងត្បូងនេះ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៨ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ២៩១ សេះ ប្រើប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុងមុខ តែក៏មាន Option ប៉ុងពីរ AWD ផងដែរ។ SUV ដ៏ធំនេះផ្តល់ជម្រើសបើកបរ ដូចជា Smart, Eco, Sport និង Comfort ទៀតផង។
Kia អះអាងថា Telluride អាចអូសសណ្តោងបានរហូតដល់ទៅទម្ងន់ ២ ២០០ គីឡូក្រាមឯណោះ។ ក្រៅពីនេះ វាបានបំពាក់មុខងារសុវត្ថិភាពជាច្រើន ដូចជា Blind Spot Collision-Avoidance Assist Rear, Rear Cross-Traffic Collision Avoidance Assist, Lane Following Assist, Safe Exist Assist, Highway Driving Assist, Head-Up Display, Driver Talk, Quiet Mode និង Rear Occupant Alert ជាដើម ។
Kia Telluride ឆ្នាំ ២០២០ ត្រូវបានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ៥០ ៧៧៥ ដុល្លារ៕