រថយន្ត Lamborghini Centenario មានផលិតត្រឹមតែ ៤០គ្រឿងប៉ុណ្ណោះក្នុងលោក ដែលក្នុងនោះមានប្រភេទ Coupe ចំនួន ២០គ្រឿង និងប្រភេទ Roadster មានចំនួន ២០គ្រឿង ដោយអតិថិជនអាចកុម្ម៉ង់ការតុបតែងបានតាមចិត្ត។
ពេលនេះរថយន្តកម្រ Lamborghini Centenario Roadster ត្រូវបានគេប្រទះឃើញដាក់លក់លើវិបសាយរបស់ហាងលក់រថយន្តមួយកន្លែងនៅកាណាដាឈ្មោះ Grand Touring Automobiles ដែលមានតម្លៃប្រមាណ ២,៧៥លានដុល្លារ មិនទាន់គិតបញ្ចូលថ្លៃពន្ធផ្សេងៗ។ តម្លៃនេះគឺថ្លៃលើសតម្លៃពេលចេញលក់ដំបូងកាលពីឆ្នាំ ២០១៦ ជាមួយតម្លៃ ១,៩លានដុល្លារ។
រថយន្តដែលដាក់លក់នេះគឺទើបតែជិះបានចម្ងាយត្រឹម ៥៩៤គីឡូម៉ែត្រប៉ុណ្ណោះ។ គួរដឹងថា Centenario Roadster មានបំពាក់ដោយម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំង កម្លាំង ៧៥៩សេះ ដែលអាចស្ទុះពី ០-១០០គ.ម/ម៉ ប្រើពេលត្រឹម ២,៨វិនាទី និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉៕