រថយន្ត Rolls-Royce Wraith និង Lamborghini Urus ត្រូវបានគេយកសាកល្បងកម្លាំងគ្នា ដោយចង់ដឹងថារថយន្តណាអាចជិះដល់ទីមុនលើដីចម្ងាយ ៤០០ម៉ែត្រ។
ដំបូងមកដឹងសិនថា រថយន្ត Lamborghini Urus បានកែម៉ាស៊ីនមកប្រើម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧៥០សេះ ឯណោះ ដែលម៉ាស៊ីននេះបានកែច្នៃដោយក្រុមហ៊ុន Hennessey អ្នករៀបចំការសាកកម្លាំងនេះផ្ទាល់។
ចំណែករថយន្ត Rolls-Royce Wraith វិញមានទម្ងន់ធ្ងន់ជាងរថយន្ត Urus ប្រមាណ ២៣០គីឡូក្រាម ប៉ុន្តែមានបំពាក់ដោយម៉ាស៊ីនកម្លាំងខ្លាំងជាប្រភេទ Twin-Turbocharged ចំណុះ ៦,៦លីត្រ ១២ស៊ីឡាំង ផលិតកម្លាំងបាន ៦២៤សេះ។
តាមតួលេខបង្ហាញ Lamborghini Urus មានប្រៀបជាង Rolls-Royce Wraith ហើយជាពិសេសបានបំពាក់ម៉ាស៊ីនកម្លាំងខ្លាំងរបស់ Hennessy ទៀត។ ប៉ុន្តែពេលសាកកម្លាំងជាក់ស្ដែងវិញយ៉ាងណាដែរ? ចង់ដឹងទស្សនាវីដេអូខាងក្រោម ៖