MG6 ប្រភេទសាកភ្លើងបាន ជិះបានចម្ងាយ ៧០គ.ម បើប្រើភ្លើងសុទ្ធ

MG បាន​បង្ហាញ​ចេញ​រថយន្ត MG6 ប្រភេទ PHEV ក្នុង​ប្រទេស​ចិន ដែល​រថយន្ត​ប្រភេទ​នេះ​អាច​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ផង និង​ប្រើ​ប្រាស់​ថាមពល​ពី​ម៉ាស៊ីន​សាំង​​ផង។

រថយន្ត​ប្រភេទ​ PHEV នេះ ហាក់​ដូច​ជា​​ផ្ដោត​ទៅ​កាន់​បែប​ស្ព័រ​ ដោយ​រូបរាង​ខាង​ក្រៅ​ និង​ខាង​ក្នុង​របស់​រថយន្ត​ត្រូវ​បាន​ឌីហ្សាញ​ឡើង​បែប​រថយន្ត​ស្ព័រ​តែ​ម្ដង។ រថយន្ត​នេះ​មាន​បំពាក់​ប៊ូតុង​ក្រហម​មួយ​នៅ​ក្បែរ​ចង្កូត​រថយន្ត​ឈ្មោះ​ថា​ Super Sport ដែល​បញ្ជា​លើ​​មុខងារ​ស្ព័រ​​សម្រាប់​ម៉ូតូ និង​បូម​រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន ២,០លីត្រ ប្រភេទ Turbo ដែល​គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ​អាច​ផលិត​កម្លាំង​បាន​សរុប ៣០៥សេះ ​អម​ដោយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ១០​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ។ MG6 PHEV នេះ​អាច​បើកបរ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៧០​គីឡូម៉ែត្រ​ផង​ដែរ។

តម្លៃ​របស់ MG6 PHEV គឺ​មាន​ចាប់​ពី​ ១៥៩ ៨០០យ័ន ដល់ ១៧៨ ៨០០យ័ន ដែល​ស្មើ​ប្រមាណ ២៣ ១៤០​ដុល្លារ ដល់ ២៥ ៨៩២​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម