កាលពីឆ្នាំមុនក្រុមហ៊ុន Hyundai បានធ្វើការតេស្តសាកល្បងរថយន្ត Sonata N-Line រួចមកហើយ នៅពេលនេះ Sonata N-Lineក៏បានបង្ហាញខ្លួនជាផ្លូវការជាមូយនិងវីដេអូដែលបានបង្ហោះនៅលើអនឡាញផងដែរ។
ដោយវីដេអូបានបង្ហោះនោះគឺមានរយះពេលប៉ុន្មាននាទីប៉ុណ្ណោះដែលត្រូវបានបង្ហាញអោយឃើញពី ការសម្ញែងកាងខាងមុខដែលមាន Logo N-Line ភ្ជាប់ជាមួយកង់ស្ព័រដែលមានទំហំ ១៩អ៊ីញដ៏ប្រណិត។
Sonata N-Line ឆ្នាំ២០២១ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន ២,៥លីត្រ ស៊ីឡាំងចំនួន ៤កម្លាំង ២៨៦hp កម្លាំងរមួល ៤២១Nm ដែលដូចទៅនឹង Kia K5 GTផងដែរ។
ចំពោះការបង្ហាញខ្លួនលើកដំបូង ត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងពេលឆាប់ៗនេះហើយរថយន្តនេះត្រូវបាន គេរាយការណ៍ថានឹងត្រូវបានដាក់លក់ នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងត្រីមាសទី ៣។