រថយន្ត Ford Shelby Mustang GT500KR ត្រលប់មកវិញជាមួយកម្លាំងជាង ៩០០ សេះ

Shelby American ត្រៀងនឹងកំពុងប្រារព្ធខួបលើកទី ៦០ របស់ពួកគេនៅឆ្នាំក្រោយ ហើយការប្រារព្ធពិធីនេះនឹងមានការដាក់បង្ហាញម៉ូដែលថ្មី GT500KR ជាមួយគ្នាផងដែរ ។

ផ្អែកលើរថយន្ត Ford Mustang Shelby GT500 ជំនាន់ទី៣ GT500KR គឺជា ស្តេចផ្លូវ ដោយសារវាមានបំពាក់ម៉ាស៊ីនចំណុះ ៥,២ លីត្រ V8 ដែលត្រូវបានបំពាក់បន្ថែមដោយម៉ាស៊ីន Supercharger ៣,៨លីត្រ រួមជាមួយប្រព័ន្ធ intercooler ខណៈម៉ាស៊ីននឹងមានកម្លាំងអភិវឌ្ឍបន្ថែមច្រើនជាង ៩០០ សេះ នៅពេលតេស្តសាកល្បងនៅលើ flywheel ខណៈពេល GT500 ស្តង់ដារមានកម្លាំងត្រឹម ៧៦០ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការអភិវឌ្ឍន៍ទៅលើផ្នែកម៉ាស៊ីន GT500KR ត្រូវបានគេបំពាក់ជាមួយនឹង Performance half-shafts , ការលៃតម្រូវកម្ពស់រ៉ឺស័រ, របារការពារ Ford Performance និងប្រព័ន្ធ MagneRide Suspension និង​កង់​ប្រភេទអាលុយមីញ៉ូម​ដែល​មាន​ទំហំ ២០ អ៊ីញ​ភ្ជាប់ដោយសំបក​កង់​ប្រភេទ Performance Spec។

នៅលើរចនាបថខាងមុខ ម៉ូដែលនេះមានសមាសធាតុកាបូនសរសៃមួយចំនួនរួមមាន គម្របម៉ាស៊ីន, កាងធ្លាក់ខាងមុខ, បំពង់ស៊ីមាំងក្រោយ និង កាងក្រោយជាដើម។ អតិថិជនក៏នឹងរកឃើញតែមឆ្នូត និងស្លាកសញ្ញា Shelby ជាច្រើនផងដែរ។

ផ្នែកកាប៊ីនវិញ មានកៅអីពូកស្បែកមានប៉ាក់ដែលតុបតែងឡើងវិញ ខណៈ អតិថិជនក៏អាចបញ្ជារខណ្ឌកៅអីខាងក្រោយជាមួយនឹងរបារ harness ផងដែរ។

Shelby នឹងចាប់ផ្តើមទទួលការបញ្ជាទិញនៅថ្ងៃទី ១ ខែកុម្ភៈ ប៉ុន្តែម៉ូដែលដំបូងនឹងស្ថិតនៅក្រោមការដេញថ្លៃ Barrett-Jackson’s Scottsdale នៅថ្ងៃទី ២៩ ខែមករា ក្នុងនោះដែរកញ្ចប់ GT500KR មានតម្លៃ ៥៤,៩៩៥ ដុល្លារ សម្រាប់បំពាក់លើម៉ូឌែល ២០២០-២០២២ GT500 ណាមួយ មានតែ ១៨០ (៦០ គ្រឿងក្នុងមួយឆ្នាំ) នឹងត្រូវបានផ្តល់ជូននៅក្នុងអាមេរិក​ ខណៈ ៤០គ្រឿងផ្សេងទៀនឹងផ្តល់ជូននៅទីផ្សារផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម