ឡានអគ្គិសនី Canoo គ្រោងបង្ហាញខ្លួនជាសាធារណៈឆាប់ៗនេះ បន្ទាប់ពី…

ក្រុមហ៊ុន Canoo ដែលក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោងមួយ បានប្រកាសពីការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Hennessy Capital Acquisition Corp IV ដែលនឹងបង្ហាញជាសាធារណៈក្រោមស្លាកសញ្ញាឈ្មោះ CNOO នៅលើទីផ្សារភាគហ៊ុនរបស់ NASDAQ មុនដំណាច់ឆ្នាំនេះ។


ជាមួយនឹងការប្រកាសនេះក្រុមហ៊ុន Canoo កំពុងដើរតាមគន្លងរបស់ក្រុមហ៊ុន Nikola Motor និង Fisker ដែលបានរួមបញ្ចូលគ្នាក្រោមរូបភាពហៅថា “blank check”។ ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះមានតម្លៃចំនួន ២,៤ ពាន់លានដុល្លារ ដែលនឹងផ្តល់ប្រាក់ជាង ៦០០ លានដុល្លារសម្រាប់ការអភិវឌ្ឍយានយន្តអគ្គិសនីរបស់ Canoo ។


ក្រុមហ៊ុន Canoo ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន BMW ដែលគ្រោងនឹងចាប់ផ្តើមការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅដើមឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថាCanoo បានដាក់បង្ហាញឡានអគ្គិសនីចំនួន ៧ កៅអីរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំមុន។ វាត្រូវបានគាំទ្រដោយប្រព័ន្ធម៉ូឌុល​ និងមានម៉ូទ័រអេឡិចត្រិចដែលមានភ្ជាប់នៅខាងក្រោយដែលអាចផលិតបានកម្លាំង​ ៣០០ សេះ និងមានថាមពលថ្ម ៨០ គីឡូវ៉ាត់ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម