ប្រទេសមួយដំឡើងពន្ធនាំចូលរថយន្តខ្ពស់ដល់ ២២០%

ប្រទេស​ទួរគី​បាន​ដំឡើង​ពន្ធ​លើ​រថយន្ត​ដោយ​ចូល​កាន់​តែ​ខ្ពស់​ជាង​មុន ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​រថយន្ត​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​រថយន្ត​ដំឡើង​ក្នុង​ស្រុក​ជំនួស​វិញ។

សម្រាប់​អត្រា​ពន្ធ​ថ្មី​ចំពោះ​រថយន្ត​មាន​ម៉ាស៊ីន ១,៦លីត្រ ​បាន​កំណត់​យក​ពន្ធ​ ៨០% ខណៈ​ពី​មុន​មាន​អត្រា​ពន្ធ ៦០%។ ចំណែក​រថយន្ត​មាន​ម៉ាស៊ីន​លើស​ពី ២,០លីត្រ ដំឡើង​ពន្ធ​ពី ១០០% ​ឡើង​ដល់​ ១៣០% ហើយ​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​វិញ​នឹង​ឡើង​​ពី ១៦០% ដល់ ២២០% ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ ២០២០ នេះ ចំនួន​លក់​រថយន្ត​នៅ​ប្រទេស​ទួរគី​មាន​​ការ​កើន​ឡើង​រហូត​ដល់ ៦០,៣% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ទោះ​បី​ជា​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​ក្ដី។ នេះ​ក៏​ដោយ​សារ​លក្ខខណ្ឌ​បង់​រំលស់​​ពី​ក្រុមហ៊ុន​ជា​ច្រើន មាន​បន្ថយ​អត្រា​ការ​ប្រាក់​ទាប​ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុង​សម័យ​កាល​កូវីដ​១៩៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម