រថយន្ត S-Class គឺជារថយន្តដ៏ឈានមុខគេមួយខាងបច្ចេកវិទ្យាទំនើបៗ ហើយសម្រាប់ស៊េរីឆ្នាំ ២០២១ ក្រុមហ៊ុន Mercedes-Benz បានដាក់មុខងារមួយជាលើកដំបូងលើរថយន្ត គឺមុខងារកង់ក្រោយអាចងាកមុំបាន។
ប្រព័ន្ធកង់ខាងក្រោយរបស់រថយន្ត S-Class ស៊េរីថ្មី គឺមាន Option ដែលអាចឲ្យកង់ខាងក្រោយងាកខ្លួនបាន ១០ដឺក្រេ ក្នុងទិសដៅផ្ទុយពីកង់ខាងមុខ នៅក្នុងល្បឿនយឺតៗ ធ្វើឲ្យរថយន្តដែលមានខ្លួនវែងនេះងាយស្រួលក្នុងការបត់ ជាពិសេសសម្រាប់ការបើកបរនៅតំបន់តូចចង្អៀត។
ប្រព័ន្ធកង់ក្រោយនេះគេធ្លាប់ឃើញមានលើរថយន្ត Lamborghini Urus ឬ Porsche 911 ប៉ុន្តែវាអាចងាកបានចន្លោះពី ២,៨ ទៅ ៣ដឺក្រេប៉ុណ្ណោះ តិចជាង S-Class ឆ្នាំ ២០២១ ដែលងាកបានដល់ ១០ដឺក្រេ៕