ដឹងពេលប្រកាសឡាន Range Rover ប្រភេទអគ្គិសនីសុទ្ធឆ្នាំនេះ

ជំងឺ​រាតត្បាត​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ជា​ច្រើន​រួម​ទាំង​ឧស្សាហកម្ម​យានយន្ត ដែល​ធ្វើ​ឲ្យ​ការ​ប្រកាស​ចេញ​រថយន្ត​ថ្មីៗ​ត្រូវ​ពន្យារ​ពេល​ជា​ច្រើន​ខែ។ នា​ឆ្នាំ ២០២០ នេះ​ ក្រុមហ៊ុន​ Jaguar Land Rover នឹង​បង្ហាញ​ចេញ​រថយន្ត​ Jaguar XJ អគ្គិសនី​ជំនាន់​ថ្មី និង​រថយន្ត​ Range Rover អគ្គិសនី​ដំបូង​បំផុត​ផង​ដែរ ដែល​ត្រូវ​ពន្យារ​ពេល​បន្តិច​បន្តួច​ព្រោះ​ជំងឺ​កូវីដ​១៩។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម​ឡើយ​រថយន្ត​ Jaguar XJ ថ្មី និង​រថយន្ត​ Range Rover អគ្គិសនី​គ្រោង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ខែ​សីហា និង​ខែ​កញ្ញា ប៉ុន្តែ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Autocar បាន​ឲ្យ​ដឹង​ថា​រថយន្ត​អគ្គិសនី​ទាំង​ពីរ​នឹង​លើក​ពេល​ប្រកាស​ចេញ​នៅ​ក្នុង​ខែ​តុលា និង​ខែ​វិច្ឆិកា​វិញ។ នេះ​បើ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក Adrian Mardell ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន Jaguar Land Rover។

រថយន្ត​អគ្គិសនី​ទាំង​ពីរ​នឹង​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​របស់​ JLR មាន​ឈ្មោះ​ថា​ MLA។ ការ​ចុះ​ផ្សាយ​របស់ Autocar បាន​អះអាង​ថា​រថយន្ត​ Jaguar XJ ថ្មី​នឹង​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​ ដែល​ផលិត​កម្លាំង​បាន​​សរុប ៨០០​សេះ ដែល​វា​នឹង​ក្លាយ​ជា​រថយន្ត​កម្លាំង​ខ្លាំង​ជាង​គេ​របស់​ម៉ាក​​ Jaguar៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម