Hummer ស៊េរីពិសេស មានផលិតត្រឹម ១២ គ្រឿងប៉ុណ្ណោះក្នុងលោក

ថ្មីៗ​នេះ​ក្រុមហ៊ុន​​ជំនាញ​កែច្នៃ​រថយន្ត​ Mil-Spec Automative បាន​ប្រកាស​ចេញ​​រថយន្ត​ Hummer H1 ដែល​មាន​កែ​រូបរាង​ជា​ពិសេស ដែល​គេ​បាន​ឲ្យ​ឈ្មោះ​វា​ថា​ Launch Edition។

រូបរាង​របស់​រថយន្ត Hummer ដ៏​ពិសេស​នេះ គឺ​មាន​លក្ខណៈ​គ្នា​ពី​រូបរាង​រថយន្ត​ Hummer ធម្មតា ទាំង​ស្រុង​តែ​ម្ដង តាម​រយៈ​ការ​លេង​គ្រឿង​តុបតែង​ប្លែកៗ។ លើស​ពី​នេះ​រថយន្ត​ Hummer H1 Launch Edition នឹង​មាន​ផលិត​ត្រឹម ១២ គ្រឿង ហើយ​រថយន្ត​មួយ​គ្រឿង​ៗ​នឹង​​មាន​ពណ៌​ខុស​គ្នា​ទាំង​អស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ពិសេស​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន Duramax ៨ ស៊ីឡាំង ចំណុះ ៦,៦ លីត្រ ដែល​ផលិត​កម្លាំង​បាន​ ៥០០ សេះ។ វា​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ ហើយ​រថយន្ត​មួយ​ៗ​មាន​តម្លៃ​​រហូត​ដល់ ២១៨ ៤៩៩ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម