Genesis បង្ហើបរូបរាងឡាន SUV ទីពីររបស់ខ្លួន

Genesis បាន​បង្ហាញ​រូបភាព​ដំបូង​នៃ​រថយន្ត GV70 ដែល​ជា​រថយន្ត​ SUV របស់​ម៉ាក​រថយន្ត​ប្រណីត​កូរ៉េ​ខាង​ត្បូង​មួយ​នេះ បន្ទាប់​ពី​រថយន្ត​ GV80។

រូបភាព​បាន​បង្ហាញ​ថា​រថយន្ត GV70 នឹង​មាន​រូបរាង​ដូច​ជា​ GV80 ហើយ​ក៏​មាន​ការ​ឌីហ្សាញ​រាង​ស្លីម​ជាង​ផង​ដែរ ដែល​គេ​ប្រើ​ប្រាស់​នូវ​ការ​ឌីហ្សាញ​មាន​ឈ្មោះ​ថា​ Athletic Elegance។ អំពូល​ខាង​មុខ​ជា​ប្រភេទ Quad Lamps ស្រដៀង​នឹង​រថយន្ត Genesis ដទៃ​ទៀត​ដូច​ជា G70, G80 និង G90 ជា​ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល​ពី​ចំហៀង​ឃើញ​ថា​ GV70 គឺ​មាន​តួ​ខ្លួន​ខ្លី​ជាង GV80 ហើយ​​ដំបូល​ខាង​លើ​ហាក់​មាន​រាង​កោង​ខ្លាំង។ នៅ​ផ្នែក​ខាង​ក្រោយ​វិញ​មាន​បំពាក់​នូវ​អំពូល Quad Lamps ដែល​​ហាក់​មិន​ខុស​ពី​​រថយន្ត​ស៊េរី​ថ្មី​ដទៃ​ទៀត​របស់ Genesis។

Genesis នៅ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ​ថា​រថយន្ត GV70 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ពេល​ណា​នោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម