ឡាន Nissan Z ថ្មី អាចនឹងមានឈ្មោះថា 400Z

យោងតាមគេហទំព័រ Autocar អះអាងថា ក្រុមហ៊ុន Nissan មានគម្រោងបញ្ចេញរថយន្តស្ព័រត្រកូល Z ជំនាន់ថ្មីរបស់ខ្លួន នៅឆ្នាំក្រោយ។ គម្រោងដំបូងគឺដាក់បង្ហាញវាមុនចុងឆ្នាំ២០២០ ប៉ុន្តែដោយសារតែស្ថានភាពនៃការផ្ទុះឡើងនូវវីរុសកូវីដ១៩ ទើបត្រូវពន្យាពេល។

ប្រភពដដែលជឿជាក់ថា Nissan អាចនឹងដាក់ឈ្មោះវាថា 400Z ហើយប្រើឡូហ្គូ Z ដែលទទួលបានការឌីហ្សាញថ្មី។ Nissan បានចុះប៉ាតង់សម្រាប់រូបឡូហ្គូថ្មីនៅកាណាដារួចមកហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ គេជឿជាក់ថា 400Z អាចនឹងមានការឌីហ្សាញផ្នែកខាងមុខកាត់តាម ម៉ូដែល 240Z ខណៈផ្នែកខាងងក្រោយកាត់តាមម៉ូដែល 300ZX។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វាអាចនឹងត្រូវរៀបចំឡើងវិញថ្មី ដើម្បីឲ្យកាន់តែទាន់សម័យ។

គេសង្ស័យថា Nissan អាចនឹងបំពាក់ម៉ាស៊ីនថ្មីលើ 400Z គឺចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងដល់ ៤០០សេះ អាចជានស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម