នេះជាឡាន McLaren ថ្មី ប្រើម៉ាស៊ីន Hybird V6

វាមានរយៈពេល ៥ឆ្នាំហើយដែលរថយន្ត McLaren 570S បានប្រឡូកខ្លួននៅលើទីផ្សារ ហើយវាក៏ដល់ពេលសម្រាប់ រថយន្តត្រកូល Sports Series របស់ McLaren ដែលត្រូវអាប់ដេតដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ ទើបតែបានប្រកាសថារថយន្តស្ព័រប្រភេទ High-Performance Hybrid (HPH) របស់ខ្លួន នឹងបង្ហាញមុខនៅដើមត្រីមាសនៃឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខុសពីបងៗរបស់វាដែលប្រើម៉ាស៊ីន Twin-turbo V8 រថយន្តថ្មីនេះនឹនងបំពាក់ម៉ាស៊ីន V6 ថ្មី ជាមួយប្រព័ន្ធ Hybrid និងម៉ូទ័រអគ្គិសនី។ មិនតែប៉ុណ្ណោះ McLaren អះអាងថា វាថែមទាំងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ វានឹងបំពាក់គ្រោងឆ្អឹង McLaren Carbon Lightweight Architecture (MCLA) ថ្មី។ វាទំនងជានឹងជំនួសដំណែង 570S និង 600LT ព្រោះ McLaren បានបញ្ជាក់យ៉ាងច្បាស់ថា វានឹងស្ថិតនៅចន្លោះរវាងម៉ូដែល GT និង 720S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម