SUV ឆ្នាំ២០២១ របស់ Volkswagen ជិះ១០០គ.ម៉ស៊ីប្រេង៦លីត្រ តម្លៃខ្ទង់៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសពីតម្លៃនៃរថយន្ត Tiguan ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស ហើយក៏បើកបញ្ជាឲ្យទិញឥឡូវនេះដែរ។

រថយន្ត Volkswagen Tiguan ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣២ ៣០០ដុល្លារ ថោកជាងម៉ូដែលឆ្នាំ២០២០ ចំនួន ៧០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tiguan ប្រភេទ Base Model នឹងប្រើម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ TSI កម្លាំង ១២៨ស ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០,៩វិនាទី ហើយមានកម្រិតស៊ីប្រេង ៦លីត្រ/១០០គីឡូម៉ែត្រ។

វាមានបំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, ចង្កៀងមុខ LED, ប្រព័ន្ធកម្សាន្ត MIB3 ទំហំ ៨អ៊ីញ, មុខងារ Lane Keep Assist, Frost Assist, កាមេរ៉ាមុខ និងមុខងារជាច្រើនទៀតមកស្តង់ដារតែម្តង។

ក្រៅពីម៉ាស៊ីនតូចនេះ វាក៏ផ្តល់ជម្រើសម៉ាស៊ីនផ្សេងទៀត ដូចជា ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ កម្លាំង១៤៨សេះ និង ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TDI កម្លាំង ១៩៧សេះ។

យ៉ាងណាមិញ ចំពោះការឌីហ្សាញលើ Tiguan ថ្មីនេះ បានផ្លាស់ប្តូរផ្នែកខាងមុខ ដូចជា ប៉ាណាមុខថ្មីធំជាងមុន និង ចង្កៀង LED ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម