ក្រុមហ៊ុនរថយន្តរូម៉ានីបានបង្ហាញចេញរថយន្ត Spring Electronic កាលពីសប្ដាហ៍មុន ប៉ុន្តែមិនបានបង្ហាញចេញអំពីតម្លៃសម្រាប់លក់លើទីផ្សារនោះឡើយ។
បើតាមក្រុមហ៊ុន Dacia ប្រចាំនៅប្រទេសហុងគ្រី បានឲ្យដឹងថារថយន្ត Dacia Spring Electronic ក្នុងប្រទេសហុងគ្រីគឺនឹងមានដាក់លក់ក្នុងតម្លៃប្រមាណ ២០ ៩៧០ដុល្លារ សម្រាប់រថយន្ត ១០០គ្រឿងដំបូង ដែលលក់ក្នុងយុទ្ធនាការកុម្ម៉ង់ទិញ។ ប្រសិនបើបូកបញ្ចូលប្រាក់ជំនួយពីរដ្ឋាភិបាលនោះរថយន្តអគ្គិសនីតូចនេះនៅសល់តម្លៃត្រឹមប្រមាណ ១២ ៨៩០ដុល្លារប៉ុណ្ណោះ។
រថយន្ត Spring Electric មានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ ដែលមានកម្លាំង ៤៤សេះ អាចជិះដល់ល្បឿន ១២៥គ.ម/ម៉។ រថយន្តនេះអាចបើកបរបានចម្ងាយប្រមាណ ២២៥គីឡូម៉ែត្រពេលសាកភ្លើងពេញសម្រាប់ការបើកបរគិតបញ្ចូលទាំងក្នុងក្រុងនិងលើផ្លូវលាត។ ប៉ុន្តែសម្រាប់ការបើកបរក្នុងក្រុងអាចបានដល់ចម្ងាយ ២៩៥គីឡូម៉ែត្រ៕