ឡាន Ram TRX ជិះ១០០គ.ម ស៊ីប្រេងជាមធ្យមជិត២០លីត្រ

រថយន្ត​ Ram 1500 TRX ស៊េរី​ឆ្នាំ ២០២១ មាន​បំពាក់​នូវ​ម៉ាស៊ីន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ដែល​អាច​ផលិត​កម្លាំង​បាន​ ៧០២​សេះ និង​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ប្រើ​ប្រាស់​ពេល​ត្រឹម ៤,៥វិនាទី។

ដោយ​សារ​តែ​កម្លាំង​ខ្លាំង ហេតុ​នេះ Ram 1500 TRX ក៏​ស៊ី​ប្រេង​ឥន្ធនៈ​ច្រើន​ណាស់​ដែរ។ បើ​ផ្អែក​តាម​ការ​ប៉ាន់​ស្មាន​ផ្លូវ​ការ​របស់​ស្ថាប័ន EPA បាន​ឲ្យ​ដឹង​ថា​រថយន្ត​ភីកអាប់ TRX មាន​កម្រិត​ស៊ី​ប្រេង​ ២៣,៥២លីត្រ/១០០គ.ម សម្រាប់​ការ​បើក​ក្នុង​ក្រុង និង​ ១៦,៨លីត្រ ​សម្រាប់​ការ​បើក​លើ​ផ្លូវ​លាត ដែល​ជា​មធ្យម​គឺ​ ១៩,៦លីត្រ/១០០គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើ​ប្រៀប​នឹង​គូ​ប្រជែង​ Ford F-150 Raptor ​ម៉ាស៊ីន​ ៦ស៊ីឡាំង​របស់​ F-150 ​មាន​កម្រិត​ស៊ី​ប្រេង​តិច​ជាង​។ បើក​ក្នុង​ក្រុង​១០០​គ.ម ម៉ាស៊ីន ៣,៥លីត្រ ប្រភេទ Twin-Turbocharged របស់ F-150 Raptor ស៊ី​ប្រេង​ ១៥,៦៨លីត្រ និង​បើក​លើ​ផ្លូវ​លាត​ស៊ី ១៣,០៦លីត្រ ហើយ​គិត​ជា​មធ្យម​គឺ​ ១៤,៧លីត្រ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម