រថយន្តភីកអាប់ Ram 1500 TRX ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ភីកអាប់ Ford F-150 Raptor។ នាពេលនេះរថយន្តទាំងពីរត្រូវបានក្រុមការងារ The Fast Lane Truck យកសាកល្បងកម្លាំងគ្នា ចង់ដឹងថារថយន្តណាអាចស្ទុះពី ០-៩៦គ.ម/ម៉ លឿនជាងគេ។
បើមើលលើលក្ខណៈសម្បត្តិម៉ាស៊ីនច្បាស់ណាស់ថា Ram 1500 TRX មានសមត្ថភាពខ្លាំងជាងដោយមានបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧០២សេះ។ ចំណែក F-150 Raptor ប្រើម៉ាស៊ីន Twin-Turbocharged EcoBoost ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង មានកម្លាំង ៤៥០សេះ។
ដើម្បីធ្វើឲ្យការប្រកួតស្មើភាព គេមិនបានប្រើប្រាស់មុខងារ Launch Control លើរថយន្ត TRX នោះទេ។ អ្នកត្រូវតេស្តកម្លាំងមុនគេគឺ F-150 Raptor ដែលលើកទីមួយប្រើពេល ៧,០២វិនាទី និងលើកទីពីរប្រើពេល ៧,៧៤វិនាទី។ ចំណែក TRX វិញប្រើពេល ៥,១៧វិនាទី ពេលរត់លើកដំបូង និងលើកទីពីរប្រើពេល ៥,៦៦វិនាទី។
ទស្សនាវីដេអូលម្អិតខាងក្រោម ៖