Bentley នឹងឈប់ផលិតឡានប្រើសាំងសុទ្ធ ចាប់ពីឆ្នាំ ២០២៦

ក្រុមហ៊ុន Bentley បាន​ប្រើ​ប្រាស់​កម្មវិធី Beyond 100 របស់​ខ្លួន ដើម្បី​បង្ហាញ​អំពី​មហិច្ឆតា​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត​ខាង​មុខ។

Bentley បាន​រៀប​ចំ​ផែនការ​នឹង​បញ្ឈប់​ការ​ផលិត​រថយន្ត​ដែល​ប្រើ​ប្រាស់​ថាមពល​ប្រេង​ឥន្ធនៈ​សុទ្ធ​ចាប់​ពី​ឆ្នាំ ២០២៦ ត​ទៅ ដោយ​នឹង​មាន​តែ​ប្រភេទ​រថយន្ត​ PHEV (Plug-in Hybrid) និង​រថយន្ត​អគ្គិសនី​តែ​ប៉ុណ្ណោះ។ ត​ដល់​​ត្រឹម​ឆ្នាំ ២០៣០ ក្រុមហ៊ុន​ក៏​មាន​បំណង​វិវត្តន៍​ខ្លួន​ទៅ​ជា​ម៉ាក​រថយន្ត​អគ្គិសនី​សុទ្ធ ​​មិន​មាន​ប្រភេទ PHEV ទៀត​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ផែនការ​នៃ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ ដោយ​សារ​តែ Bentley គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាស៊ីន ១២ស៊ីឡាំង​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​លោក ប៉ុន្តែ​រថយន្ត​ប្រភេទ​នេះ​នឹង​ត្រូវ​បាត់​ស្រមោល​ក្នុង​ពេល​មិន​ដល់​១០​ឆ្នាំ​ទៀត​នោះ​ទេ។

គួរ​ដឹង​ដែរ​ថា​ Bentley បាន​ប្ដេជ្ញា​ថា​នឹង​ផ្ដល់​ជម្រើស​ PHEV លើ​រថយន្ត​គ្រប់​ម៉ូដែល​របស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ ២០២៣ ហើយ​ក្រុមហ៊ុន​នឹង​បញ្ចេញ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០២៥ ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម